មនុស្សស្ទើរតែគ្រប់រូបនៅលើផែនដីនេះ អ្នកណាក៏ដោយសុទ្ធតែចូលចិត្ត និងចង់នៅក្បែរមនុស្សដែលមានប្រាជ្ញាឆ្លាតវៃ។ ព្រោះពួកបុគ្គលទាំងនោះ ពួកគេតែងរតែមានគំនិតល្អៗជាច្រើន ក្នុងការជួយឱ្យយើងអាចធ្វើដំណើរទៅរកសកម្មភាព នឹងនាំអ្នកទៅរកគោលដៅ។ ខាងក្រោមនេះជាយុទ្ធសាស្រ្ត ៣យ៉ាងអាចជួយឱ្យអ្នកក្លាយជាមនុស្សឆ្លាតវៃបាន៖
១. ការអង្កេត
ដើម្បីក្លាយជាមនុស្សឆ្លាត និងមានគំនិតច្រើន អ្នកត្រូវតែជាមនុស្សពូកែសង្កេត និងចេះឆ្ងល់។ ចូរដើរឲ្យបានច្រើន ហើយសង្កេតឲ្យច្រើនបំផុត ថែមទាំងចេះសួរខ្លួនឯងថា “ហេតុអ្វី” បានរឿងទាំងនោះកើតឡើង? អ្នកអាចស្វែងយល់ជុំវិញ អ្វីដែលអ្នកបានឃើញនោះ។
២. បង្កើនទំនាក់ទំនងជាមួយសង្គមខាងក្រៅ
មនុស្សឆ្លាតវៃជាមនុស្សដែល ត្រូវចេះរៀននិងស្គាល់អ្នកដទៃអោយបានច្រើនពីព្រោះ “មនុស្សម្នាក់ គំនិតមួយ” ដូចនេះត្រូវចូលក្នុងសង្គមអោយបានច្រើននេះ គឺជាគោលការណ៍គ្រឹះនៃការបង្កើតគំនិតថ្មី របស់មនុស្សឆ្លាត។
៣. អានសៀវភៅ
សៀវភៅត្រូវបានរៀបចំឡើងដោយគំនិត ដែលកើតឡើងពីការសិក្សាស្រាវជ្រាវបទពិសោធន៍ជីវិត និងប្រភពជាច្រើនទៀត។ ដោយសារវាផ្ទុកដោយគំនិតដែលត្រូវបានចម្រាញ់ជាស្រេច ដូចនេះពេលអ្នកអានសៀវភៅ អ្នកក៏នឹងទទួលបានគំនិតថ្មី ផងដែរ។
ដូចនេះ ចាប់ផ្តើមទំព័រជីវិតថ្មីរបស់អ្នកជាមួយយុទ្ធសាស្ត្រទាំង ៣យ៉ាងនេះអ្នកប្រាកដជាឃើញខ្លួនឯងប្លែកនិងមានសមត្ថភាពជាងមុនជាមិនខាន៕
