We TV Cambodia

បើចង់ក្លាយជាបស្វាមីល្អ លុះត្រាតែអ្នកអាចធ្វើឱ្យប្រពន្ធរបស់អ្នក ក្លាយជាមនុស្សស្រីដែលមានសំណាង

បើចង់ក្លាយជាបស្វាមីល្អ លុះត្រាតែអ្នកអាចធ្វើឱ្យប្រពន្ធរបស់អ្នក ក្លាយជាមនុស្សស្រីដែលមានសំណាង

មនុស្សស្រីស្ទើរតែ៨០% នៅលើកលោកយើងនេះ ដែលនាងមិនសំណាងក្នុងជីវិតគូ ដែលហេតុផលនេះ មកពីនាងមានស្វាមីដែលមិនល្អ នាងទទួលបានដៃគូជីវិតដែលមិនគាប់ចិត្ត។ ដូច្នេះ បើស្វាមីទាំងឡាយចង់ក្លាយជាបុរសដ៏ល្អពិតប្រាកដ វាមិនមានអ្វីដែលលំបាកនោះឡើយ ត្រឹមតែអ្នកអាចមើលថែភរិយា ឱ្យនាងក្លាយជានារីដែលមានសំណាង ដែលមានមនុស្សស្រីជាច្រើនច្រណែននឹងនាង ធ្វើបានតែប៉ុណ្ណឹង អ្នកនឹងក្លាយជាស្វាមី និងជាបុរសដ៏ល្អបំផុតហើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាបុរសល្អ គឺត្រូវតែមានគុណធម៌ ព្រហ្មវិហារធម៌ ជាពិសេសគឺ ភាពកត្តញ្ញូចំពោះមាតាបិតា ដែលជាអ្នកមានគុណដ៏ធំធេងរបស់អ្នក។

 

ហើយមួយជីវិតរបស់អ្នក អ្នកនឹងត្រូវមានម្ដាយឪពុកយ៉ាងហោចក៏ ៤នាក់ដែរ នោះគឺឪពុកម្ដាយបង្កើត និងឪពុកម្ដាយក្មេក។ មិនថាអ្នកជាកូនបង្កើត ឬកូនប្រសារទេ ដរាបណាអ្នកប្រតិបត្តិខ្លួនចំពោះអ្នកមានគុណបែបណា ភរិយា និងកូនៗរបស់អ្នក​ក៏សម្ដែងនូវសេចក្ដីគោរពចមពោះអ្នក និងម្ដាយឪពុកអ្នកបែបហ្នឹងដូចគ្នាដែរ។ បុរសដ៏ល្អពិតប្រាកដ ត្រូវតែមានសេចក្ដីអំណត់ អត់ធ្មត់ សង្កត់ចិត្ត មានកម្រិតយល់ដឹង និងការរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ ស្មោះត្រង់ ទៀងត្រង់ ចំពោះក្រុមគ្រួសារ អ្វីដែលកាន់តែសំខាន់ជាងនេះគឺ ទំនួលខុសត្រូវនៅក្នុងជីវិត និងមនុស្សក្នុងបន្ទុកគ្រួសារផងដែរ។

អ្នកត្រូវដឹងថា ការបង្កើតគ្រួសារ មិនមែនត្រឹមតែរៀបការ រួចមានប្រពន្ធកូនក៏ហៅថាល្អនោះឡើយ លុះត្រាតែអ្នកអាចផ្ដល់ក្ដីសុខ សុភមង្គល ភាពកក់ក្ដៅ និងអារម្មណ៍សុវត្ថិភាពដល់ប្រពន្ធកូន ទើបហៅថាគ្រួសារដ៏មានន័យ និងជាស្វាមីដ៏ល្អ។

អត្ថបទដោយ៖ ពិសី

Related Articles