We TV Cambodia

បើកសាលាមិនទាន់បានប៉ុន្មានផង ពេលនេះសិស្សជាច្រើនត្រូវខកខានរៀនដោយសារទឹកជំនន់

បើកសាលាមិនទាន់បានប៉ុន្មានផង ពេលនេះសិស្សជាច្រើនត្រូវខកខានរៀនដោយសារទឹកជំនន់

សិស្សានុសិស្សជាច្រើនក្នុងប្រទេសកម្ពុជា ទើបតែចូលរៀនបានប្រមាណ ១ខែប៉ុណ្ណោះ ចាប់តាំងពីក្រសួងអប់រំអនុញ្ញាតឲ្យចូលរៀនឡើងវិញមក តែទោះជាយ៉ាងណា ការសិក្សារបស់សិស្សអាចនឹងមានការរំខានម្ដងទៀត ដោយសារតែបញ្ហាទឹកជំនន់។

ដូចដឹងរួចមកហើយថា ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ត្រូវបានទទួលរងនូវទឹកជំនន់ ដែលបានបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ទាំងការរស់នៅ ការសិក្សា និងការប្ររបរស្រែចំការជាដើម។ មិនតែប៉ុណ្ណោះ ដោយសារតែទឹកជំនន់កើនឡើងខ្លាំងពេក ធ្វើឲ្យសិស្សភាគច្រើនពិបាកធ្វើដំណើរទៅសាលារៀន ព្រោះវាបង្ករជាគ្រោះថ្នាក់ណាមួយបានផងដែរ។

ទោះជាយ៉ាងណា ឯកឧត្តម ហង់ ជួនណារ៉ុង បានបញ្ជាក់ទៀតថា សម្រាប់គ្រឹះស្ថានសិក្សាដែលមិនទាន់រងផលប៉ះពាល់ពីទឹកជំនន់ត្រូវតាមដានព័ត៌មានពីស្ថានភាពអាកាសធាតុ និងទឹកជំនន់ជាប្រចាំក្នុងនោះគ្រឹះស្ថានសិក្សាដែលស្ថិតក្នុងតំបន់ងាយរងគ្រោះត្រូវត្រៀមលក្ខណៈទុកជាមុន ដូចជាការទុកដាក់សម្ភារឯកសារ (ជាពិសេស សៀវភៅក្នុងបណ្ណាល័យ) គ្រឿងបរិក្ខារអេឡិចត្រូនិក និងគ្រឿងអគ្គិសនី។ មិនតែប៉ុណ្ណោះ ត្រូវរកទីកន្លែងសុវត្ថិភាពដើម្បីរក្សាទុកឱ្យចៀសផុតពីការលិចលង់ខូចខាត និងប៉ះពាល់ដល់អាយុជីវិតបុគ្គលិកសិក្សា និងសិស្សានុសិស្ស។

អត្ថបទដោយ៖ Nevin

Related Articles