We TV Cambodia

បើកម្ពុជាទទួលបានវ៉ាក់សាំង តើអ្នកណាដែលនឹងត្រូវបានចាក់វ៉ាក់សាំងមុនគេ?

បើកម្ពុជាទទួលបានវ៉ាក់សាំង តើអ្នកណាដែលនឹងត្រូវបានចាក់វ៉ាក់សាំងមុនគេ?

កាលពីថ្ងៃចន្ទម្សិលមិញនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា សម្ដេចកំពុងត្រៀមក្នុងការទិញវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ ប៉ុន្តេក្នុងដំណាក់កាលដំបូងនេះសម្ដេចនឹងទិញប្រមាណ ១លានដូសសិន ហើយចំនួននេះប្រើបានសម្រាប់មនុស្សតែ ៥០ម៉ឺននាក់ប៉ុណ្ណោះ ព្រោះក្នុងម្នាក់ត្រូវចាក់ ២ដូស។

ជាមួយគ្នានេះ ប្រជាពលរដ្ឋជាច្រើនមានចម្ងល់ថាតើវ៉ាក់ដែលទិញមកចំនួន ១លានដូសនោះនឹងត្រូវចាក់ឲ្យអ្នកណាមុនគេ បើចំនួនដែលទិញក្នុងដំណាក់កាលដំបូងនេះចាក់បានតែ ៥០ម៉ឺននាក់ប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋកម្ពុជាមានចំនួនដល់ជាង ១៦លាននាក់។

ទោះជាយ៉ាងណា សម្ដេចបានបញ្ជាក់ថា អ្នកដែលគួរចាក់វ៉ាក់សាំងដំបូងគេនោះរួមមាន៖ គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីពន្ធនាគារ មន្ត្រីយុត្តិធម៌ខាងជលផល ព្រៃឈើ និងបរិស្ថានជាដើម។ ក្រៅពីនេះ ចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ក៏ជាជនអាទិភាពដែលគួរទទួលបានវ៉ាក់សាំងក្នុងដំណាក់កាលដំបូងនេះផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles