We TV Cambodia

បើមិនចង់ជួបហានិភ័យមុនបើកអាជីវកម្មអ្នកចាំបាច់សិក្សា ៥ចំណុចនេះ

បើមិនចង់ជួបហានិភ័យមុនបើកអាជីវកម្មអ្នកចាំបាច់សិក្សា ៥ចំណុចនេះ

ការចាប់ផ្ដើមអាជីវកម្មមួយដោយខ្លួនឯងគឺជារឿងល្អមួយពីព្រោះនេះជាជំហាននៃការកសាងផ្នែកហិរញ្ញវត្ថុរបស់អ្នកឲ្យឯករាជ្យ ជាទូទៅការចាប់ផ្ដើមអាជីវកម្មដំបូងជារឿងពិបាកនិងស្មុគស្មាញខ្លាំង ជាពិសេសចំពោះសហគ្រិនថ្មោងថ្មី។​ខាងក្រោមនេះជាគន្លឹះសំខាន់ៗមួយចំនួនដែលសហគ្រិនគួរយល់ដឹងសម្រាប់ការចាប់ផ្ដើមធ្វើអាជីវកម្មថ្មីមួយ៖

១. សិក្សាពីដៃគូប្រកួតប្រជែង

មុននឹងអ្នកចង់បើកអាជីវកម្មអ្វីមួយមិនថាជាលក្ខណៈផលិតផល ឬសេវាកម្មនោះទេ ដើម្បីកសាងភាពជោគជ័យអ្នកត្រូវតែសិក្សាស្វែងយល់ពីដៃគូប្រកួតប្រជែងជាមុនសិន ជាពិសេសប្រសិនបើអាជីវកម្មអ្នកជាប្រភេទអាជីវកម្មដែលមាននៅក្នុងទីផ្សាររួចមកហើយ។

២. កំណត់មានយុទ្ធសាស្រ្តទីផ្សារ

ការដែលកសាងនិងត្រៀមខ្លួនក្នុងការនាំយកផលិតផលរបស់អ្នកទៅក្នុងទីផ្សារគឺជារឿងសំខាន់ ហើយលើសពីនេះអ្នកត្រូវមានយុទ្ធសាស្រ្តទីផ្សារដែលអាចធ្វើឲ្យអ្នកអាចកសាងកេរ្ត៍ឈ្មោះ (Build Brand name) ដើម្បីឲ្យគេស្គាល់ពីអ្នក។ ដំបូងអ្នកត្រូវមានយុទ្ធសាស្រ្តធ្វើយ៉ាងណាដែលអាចធ្វើឲ្យអតិថិជនស្គាល់ពីប្រេនរបស់ផលិតផលព្រោះនេះជាកត្តាចំបងដែលអាចធ្វើឲ្យអាជីវកម្មថ្មីថ្មោងនេះអាចរស់និងអាចដំណើរការក្នុងទីផ្សារបាន។

៣. ចេះគ្រប់គ្រងលំហូរសាច់ប្រាក់

ជំហានបន្ទាប់អ្នកត្រូវចេះគ្រប់គ្រងលើលំហូរសាច់ប្រាក់លើការចំណាយផ្សេងៗឲ្យបានច្បាស់លាស់។ បញ្ហារបស់អាជីវកម្មភាគច្រើនគឺកើតឡើងពីការគ្រប់គ្រងនិងបែងចែកហិរញ្ញវត្ថុមិនសូវបានល្អ។ ការខ្វះភាពយកចិត្តទុកដាក់ឬខ្វះសមត្ថភាពក្នុងការគ្រប់គ្រងនិងប្រើប្រាស់ហិរញ្ញវត្ថុជាបញ្ហាចំបងដែលអ្នកគួរប្រុងប្រយ័ត្នឲ្យមែនទែន។

៤. ចេះគ្រប់គ្រងធនធានមនុស្ស

ការគ្រប់គ្រងធនធានមនុស្សជាភាពស្មុគស្មាញមួយរបស់សហគ្រិនគ្រប់រូប។ ធនធានមនុស្សនៅក្នុងក្រុមហ៊ុនឬក្នុងអាជីវកម្មរបស់អ្នកគឺប្រៀបដូចជាទ្រព្យដ៏មានតម្លៃនិងសំខាន់ខ្លាំងណាស់សម្រាប់អាជីវកម្មគ្រប់ប្រភេទ ក្នុងនាមជាសហគ្រិនអ្នកត្រូវមានជំនាញនិងតិចនិចនេះជាចាំបាច់ ។

៥. ជាអាជីវកម្មដែលដើរទាន់សម័យ

នៅពេលដែលអាជីវកម្មរបស់អ្នកដើរទាន់សម័យកាលប្រកបដោយបច្ចេកវិទ្យាទំនើបៗនោះមិនត្រឹមតែជួយឲ្យការធ្វើការនៅក្នុងក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នកងាយស្រួលជាងមុននោះទេ បន្ថែមពីនេះវាក៏ជាកត្តាមួយដែលអាចទាក់ទាញអតិថិជនផងដែរ ៕

ប្រែសម្រួល៖ គឹមសួ

Related Articles