We TV Cambodia

បុរសខ្មែរដំបូងគេទទួលវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិក Moderna

បុរសខ្មែរដំបូងគេទទួលវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិក Moderna

វ៉ាក់សាំងជាច្រើនរបស់ក្រុមហ៊ុនអាមេរិកបាននឹងកំពុងត្រូវបានប្រើប្រាស់សម្រាប់ចាក់ជូនប្រជាជនក្នុងសហរដ្ឋអាមេរិក និងប្រជាជនក្នុងបណ្ដាប្រទេសមួយចំនួនដែលជឿជាក់លើវ៉ាក់សាំងអាមេរិកផង ហើយក្នុងនោះដែរ បុរសខ្មែរម្នាក់ក៏ស្ថិតក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិកផងដែរ។

លោក Chanpeou ជាជនជាតិខ្មែរ និងជាគ្រូពេទ្យមួយរូបនៅមន្ទីរពេទ្យមួយនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិក Moderna កាលពីថ្ងៃអង្គារម្សិលមិញនេះ ហើយមកទល់ពេលនេះមានរយៈពេល ៣០ម៉ោងហើយក្រោយការចាក់វ៉ាក់សាំងនេះ។

បន្ទាប់ពីការចាក់រយៈពេល ៣០ម៉ោងរួចមក លោក Chanpeou បានប្រាប់ឲ្យដឹងថា «ខ្ញុំគ្មានអាការៈអ្វីប្លែកទេក្រោយពេលចាក់ តែបន្ទាប់ពីចាក់ ៤ ទៅ ៥ម៉ោង ខ្ញុំមានអារម្មណ៍ឈឺអួលត្រង់ម្ជិលដែលបានចាក់ទម្លុះសាច់ តែមកទល់ពេលនេះគឺធម្មតា និយាយរួមដូចយើងចាក់វ៉ាក់សាំងធម្មតាអីចឹង!»

សូមជម្រាបថា បច្ចុប្បន្នមានវ៉ាក់សាំងកូវីដ១៩ ២ប្រភេទដែលត្រូវបានគេប្រើប្រាស់ច្រើនបំផុតគឺ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna ដែលវ៉ាក់សាំងរបស់ក្រុមហ៊ុនទាំង២ នេះសុទ្ធសឹងជាវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិកទាំងអស់។

អត្ថបទដោយ៖ Nevin

Related Articles