
ដោយៈ ទិន សុខាវុធ
នៅពេលដែលសណ្ឋាគារ The Great Duke Hotel បានចេញសេចក្តីប្រកាសបិទទ្វារចាប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ នេះតទៅ បុគ្គលិកសណ្ឋាគារមួយនេះបាននាំគ្នាតវ៉ាទាមទារសំណង នៅពេលដែលពួកគេចំនួន ១៥៦ នាក់ត្រូវបាត់បង់ការងារមុខរបរចិញ្ចឹមជីវិត។
លោក ទូច កុសល អតីតបុគ្គលិកសណ្ឋាគារនេះ បានអោយដឹងថា ពួកគេបានធ្វើការតវ៉ាអស់ចំនួន ៣ លើករួចមកហើយ តែសណ្ឋាគារនៅតែមិនទាន់ឆ្លើយនឹងសេចក្តីស្នើសុំរបស់ពួកគេនៅឡើយ។
លោក ទូច កុសល បានបន្ថែមទៀតថា ទោះបីជាសណ្ឋាគារបានចាត់តាំងក្រុមមេធាវីមួយក្រុម អោយដោះស្រាយបញ្ហានេះយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនអាចជួបចរចារជាមួយនឹងក្រុមមេធាវីទាំងនោះបាននៅឡើយដែរ។
សណ្ឋាគារ The Great Duke Hotel មានឈ្មោះដើមថាជា InterContinental Hotel ដែលត្រូវបានសម្ពោធដាក់អោយដំណើរការ កាលពីឆ្នាំ ១៩៩៦ ។ ក៏ប៉ុន្តែ នៅក្នុងឆ្នាំ ២០១៩ នេះ សណ្ឋាគារបានជួបបញ្ហាជាច្រើនក្នុងការបើកប្រាក់ខែអោយបុគ្គលិក៕

