We TV Cambodia

បុគ្គលិកទាំង៣ប្រភេទនេះ ទោះខំធ្វើការដល់ស្លាប់ទៀតក៏មេមិនដំឡើងប្រាក់ខែឱ្យដែរ

បុគ្គលិកទាំង៣ប្រភេទនេះ ទោះខំធ្វើការដល់ស្លាប់ទៀតក៏មេមិនដំឡើងប្រាក់ខែឱ្យដែរ

បើនិយាយពីរឿងការងារវិញ គ្មានបុគ្កលិកមួយណាដែលថាមិនចង់ឡើងប្រាក់ខែនោះទេ។​ ប៉ុន្ដែ របៀបរបបនៃការប្រកបការងាររបស់មនុស្សម្នាក់ៗមានលក្ខណៈសម្បត្តិផ្សេងៗតម្រូវទៅតាមកាតព្វកិច្ចដែលខ្លួនបំពេញ។ តែដោយឡែក ក្នុងបែបផែននៃការអនុវត្តន៍ការងារទាំងនោះ ក៏មានបុគ្គលជោគជ័យជាហូរហែរកើនប្រាក់ខែជាលំដាប់ ផ្ទុយពីបុគ្គលមួយចំនួនទៀតធ្វើការយូរឆ្នាំដែរ តែប្រាក់ខែមិនសូវជាឡើងដូចគេ។ កត្តាទាំងនោះរួមមាន៖​

១. ឥរិយាបទមិនល្អ

កន្លែងការងារជាធម្មតាខ្លាចណាស់ប៉ះចំបុគ្គលិកដែលមានគំនិតអាត្មានិយម​ ឆាប់ឆេវឆាវ មិនសូវចុះសម្រុងជាមួយនឹងក្រុមការងារ ទាញយកតែប្រយោជន៍ផ្ទាល់ខ្លួនជាធំ។ បុគ្គលបែបនេះមិនត្រឹមតែមេមិនជួយជ្រោមជ្រែងនោះទេ សូម្បីតែអ្នកធ្វើការជាមួយក៏មិនសូវជាហ៊ានទៅជិតស្និតជាមួយដែរ។

២. មិនអភិវឌ្ឍន៍ខ្លួន

បុគ្គលិកមិនព្រមរីកចម្រើន មិនបើកចិត្តឱ្យទូលាយដើម្បីទទួលយកនូវគំនិតល្អពីអ្នកដទៃ តើធ្វើយ៉ាងណា មានសមត្ថភាពគ្រប់គ្រាន់ដើម្បីឱ្យមេសម្លឹងឃើញហើយផ្តល់តំណែងប្រាក់បន្ថែមឱ្យទៅ។ «ជីវិត គឺជាការរៀនសូត្រ» ហើយត្រូវអនុវត្តន៍រហូតដើម្បីទទួលបានបទពិសោធន៍ថ្មីៗ។

៣. មិនគោរពគោលការណ៍ការងារ

គ្រប់កន្លែងធ្វើការសុទ្ធតែមានច្បាប់ការងារ បើបុគ្គលិកមិនធ្វើតាមគោលការណ៍ប្រាកដជាពិន័យរបស់ក្រុមហ៊ុនជាមិនខាន។ ម្យ៉ាងវិញទៀតបុគ្គលិកដែលមិនសូវគោរពតាមច្បាប់នេះ មិនត្រឹមតែត្រូវពិន័យក្រុមហ៊ុននោះទេ មេក៏មិនពេញចិត្ត រហូតអាចដល់ថ្នាក់គេបញ្ឈប់ពីការងារក៏មាន។

អត្ថបទដោយ៖ ពិសី

Related Articles