We TV Cambodia

បុគ្គលិកជាង ៥០ម៉ឺននាក់ក្នុងវិស័យទេសចរណ៍ថៃបានបាត់បង់ការងារកំឡុងកូវីដ១៩

បុគ្គលិកជាង ៥០ម៉ឺននាក់ក្នុងវិស័យទេសចរណ៍ថៃបានបាត់បង់ការងារកំឡុងកូវីដ១៩

ក្នុងរយៈពេលជាង ៨ខែនៃការរីករាលដាលជំងឺកូវីដ១៩ ប្រទេសថៃបានរងគ្រោះយ៉ាងដំណំពីជំងឺនេះ ពិសេសគឺវិស័យទេសចរណ៍ ដោយគិតមកទល់ពេលនេះបុគ្គលិកក្នុងវិស័យទេសចរណ៍ថៃប្រមាណជាង ៥០ម៉ឺននាក់បានបាត់បង់ការងារ និងខ្លះទៀតត្រូវកាត់បន្ថយប្រាក់ខែជាដើម។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post បានឲ្យដឹងថា អាជីវកម្មទេសចរណ៍ក្នុងប្រទេសថៃប្រមាណ១០% បានបិទទ្វារ បណ្ដាលឲ្យបុគ្គលិកប្រមាណ ៥៤ម៉ឺននាក់បានបាត់បង់ការងារធ្វើ ដោយសារតែការការធ្លាក់ចុះយ៉ាងគំហុកនូវចំនួនភ្ញៀវទេសចរណ៍មកកំសាន្តក្នុងប្រទេសថៃ។

ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃបាននិយាយថា ប្រតិបត្តិករទេសចរណ៍នៅតំបន់ភាគខាងត្បូង និងភាគកណ្តាលហាក់ដូចជារងផលប៉ះពាល់ខ្លាំងបំផុត ដោយសារតែពួកគេពឹងផ្អែកយ៉ាងខ្លាំងលើជនបរទេស ខណៈជើងហើរស្ទើរតែត្រូវបានបិទទាំងស្រុង។

សូមជម្រាបថា ថៃជាប្រទេសមួយដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកកំសាន្តក្នុងមួយឆ្នាំៗ ដែលភាគច្រើនគឺជាជនជាតិចិន។ កាលពីឆ្នាំ២០១៩ កន្លងទៅ ថៃទទួលបានភ្ញៀវទេសចររហូតដល់ ៣៩,៨លាននាក់ ដែលទទួលបានចំណូលប្រមាណ ៦០,៩ពាន់លានដុល្លារ ស្មើនឹង១១,៤% នៃផលិតផលក្នុងស្រុកសរុបរបស់ថៃ។

អត្ថបទដោយ៖ Nevin

Related Articles