We TV Cambodia

បុគ្គលិកក្នុងវិស័យទេសចរណ៍ប្រហែល ៣ម៉ឺននាក់កំពុងបាត់បង់ការងារធ្វើ ដោយកូវីដ១៩

បុគ្គលិកក្នុងវិស័យទេសចរណ៍ប្រហែល ៣ម៉ឺននាក់កំពុងបាត់បង់ការងារធ្វើ ដោយកូវីដ១៩

ក្រសួងទេសចរណ៍បានចេញសេចក្ដីប្រកាសហើយ ថាមាន ប្រជាជនប្រមាណជា​ ៣ម៉ឺននាក់ ក្នុងចំណោម ៦៣ ពាន់នាក់ ដែលត្រូវបាត់បង់ការងារធ្វើក្នុងវិស័យ ទេសចរណ៍ ដែលអ្នកទាំងអស់ នឹងត្រូវទទួលបានប្រាក់ក្នុងម្នាក់ ៤០$ ក្នុងមួយខែ។

យោងតាមការចុះផ្សាយរបស់គេហទំព័រក្នុងស្រុកមួយបានចុះផ្សាយឲ្យដឹងថា រដ្ឋាភិបាល នឹងរៀបចំកញ្ចប់ថវិការ ដែលមានចំនួនដល់ទៅ ២.៤លានដុល្លារ សម្រាប់ផ្ដល់ឲ្យបុគ្គលិក ដែលបាត់បង់ការងារទាំង ៣ម៉ឺននាក់នោះ ក្នុងចំនួនម្នាក់ទទួលបាន ៤០ដុល្លារ រយៈពេលពីរខែ។ ផ្នែកផ្សេងៗ ក្នុងវិស័យទេសចរណ៍មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ភ្នាក់ងារផ្សេងៗទៀត។ ការផ្ដល់ឲ្យរបស់រដ្ឋាភិបាលនេះ ត្រូវបានធ្វើឡើងតាមរយៈ មាត្រា៧១ ស្ដីអំពី ច្បាប់ការងារ។ លុះបន្ទាប់ពី ២ខែហើយ រដ្ឋាភិបាលនឹងធ្វើការ សិក្សាទៅលើផ្នែកសេដ្ឋកិច្ចបន្ដ។

បណ្ដាក្រុមហ៊ុន ឯកជន លើផ្នែកនេះ មានការត្រេកអរ និង អរគុណជាខ្លាំងសម្រាប់ ការផ្ដល់ឲ្យរបស់រដ្ឋាភិបាល ដោយគិតថា ទោះបីជា ៤០ដុល្លារមានលក្ខណៈតិច ប៉ុន្ដែវាក៏អាចចូលរួមចំនែកកាត់បន្ថយការចំណាយ​ខ្លះដែរ ហើយវាក៏គ្រាន់បើជាងអត់ដែរ។ រដ្ឋាភិបាល ពិតជាបានគិតគូរដល់ ប្រជាជនខ្លាំង លើពីនេះទៅទៀត យើងក៏មិនបាច់ប្រៀបធៀបទៅនឹង បណ្ដាប្រទេសដែលអភិវឌ្ឈនោះដែរ។​

មេរោគកូវីដ១៩ មិនមែនជាប៉ះពាល់តែប្រទេសកម្ពុជា មួយនោះទេ ប៉ុន្ដែវាក៏បានប៉ះពាល់ទូទាំង ពិភពលោក ហើយគ្រប់វិស័យទាំងអស់។ តែយ៉ាងណាក៏ដោយ សម្រាប់ពីរខែបន្ទាប់ កម្ពុជា នឹងសង្ឃឹមខ្ពស់ថា វានឹងល្អប្រសើរឡើងវិញ។

ដោយ៖ Stince

Related Articles