We TV Cambodia

បុគ្គលឆ្លាត គេមិនដែលនិយាយរឿងទាំងនេះ នៅកន្លែងធ្វើទេ

បុគ្គលឆ្លាត គេមិនដែលនិយាយរឿងទាំងនេះ នៅកន្លែងធ្វើទេ

ដោយ៖ស្រីពេជ្រ

ប្រភពរូបភាព ឯកសារ

ការក្លាយជាមនុស្សឆ្លាតមិនមែនគ្រាន់តែពូកែគ្រប់យ៉ាងទេ ឆ្លាតក្នុងន័យនេះ សំដៅលើការដែលអ្នកចេះបត់បែនទៅតាមបរិបទ និងស្ថានការដែលអ្នកជួបភ្លាមៗ។  ដូចនេះ ពេលខ្លះអ្នកត្រូវចេះកសាងទំនាក់ទំនងវិជ្ជាជីវៈ និងមិនចាំបាច់បើកចំហពេកទេមិត្តរួមការងារ​ ឬអ្នកជុំវិញចំពោះរឿងមួយចំនួន។ អ្នកគួរដឹងថានៅពេលណា គួរឬមិនគួរ។ តាមរយៈការសិក្សាមួយបានបង្ហាញថា មនុស្សដែលមានសមត្ថភាពខ្ពស់មានបញ្ញាខ្ពស់ខាងផ្លូវចិត្ត ហើយនេះជាកត្តាជួយឱ្យមនុស្សឆ្លាតគ្រប់គ្រងឥរិយាបថរបស់ពួកគេក្នុងសង្គមនិងទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងការសម្រេចចិត្តផ្ទាល់ខ្លួន។

១)ចៀសវាងនិយាយរឿងនយោបាយ

តាមរយៈការអះអាងពីគំនិតផ្ទាល់ខ្លួន នៅពេលជជែងវែកញែក វាអាចធ្វើឱ្យមានការមិនចុះសម្រុងគ្នា ព្រោះមនុស្សម្នាក់ៗមានគំនិតមិនដូចគ្នាទេ។ បើអ្នកចង់និយាយរឿងនយោបាយ គួរកុំនិយាយនៅកន្លែងធ្វើការអី វានាំតែមានការថ្នាំងថ្នាក់ ឬខ្វែងគំនិតគ្នា។

២)និយាយពីអសមត្ថភាពរបស់មិត្តរួមការងារ

ជារឿងធម្មតាទេដែលឃើញមនុស្សគ្មានសមត្ថភាពនៅកន្លែងធ្វើការ។ ភាគច្រើនពួកគេត្រូវបានគេដឹងយ៉ាងច្បាស់ដោយក្រុមការងារទាំងមូល។ មនុស្សវៃឆ្លាតមិនដែលនិយាយពីរឿងអសមត្ថភាពរបស់មិត្តរួមការងារទេ។ ដូចនេះ អ្នកគួរចៀសវាងត្រង់ចំណុចនេះ ព្រោះដើម្បីរក្សាទំនាក់ទំនង និងសុជីវធម៌ អ្នកចៀសបានចៀសទៅ។

៣)កុំសួររឿងប្រាក់ខែ

ការប្រាប់អ្នកដទៃអំពីចំនួនប្រាក់ខែដែលអ្នករកបានពិតជានាំមកនូវភាពអវិជ្ជមាន និងមើលទៅវាដូចជារឿងមិនសមរម្យ។ ការប្រាប់មិត្តរួមការងារអំពីចំនួនប្រាក់ដែលរកបាន វាធ្វើឱ្យមានការប្រៀបធៀបបែបនេះ បែបនោះ។ បើអ្នកប្រាប់គេថាប្រាក់ខែច្រើន គេអាចច្រណែន បើប្រាប់ថាតិចគេនឹងមើលស្រាលសមត្ថភាពអ្នក ដូច្នេះមនុស្សឆ្លាតមិនដែលបង្ហាញពីចំនួនប្រាក់ខែរបស់ពួកគេនៅចំពោះមុខអ្នកដទៃឡើយ។

៤)ត្អូញត្អែររឿងការងារ

ការត្អូញត្អែរអំពីការងារដែលអ្នកកំពុងធ្វើគឺជាអ្វីដែលគ្មាននរណាម្នាក់ចង់ឮនៅកន្លែងធ្វើការទេ។ វាដូចជាខ្វះសីលធម៌បន្តិច ហើយបើមានអ្នកស្អប់អ្នកនៅកន្លែងការងារទៀតអ្នកប្រាកដជាពិបាកហើយ។ ដូចនេះចៀសវាងការត្អូញត្អែរពីផលវិបាករបស់អ្នក ព្រោះវាមិនបានជួយអ្នកទេ តែវាកាន់តែធ្វើឱ្យអ្នកត្រូវបានគេមើលស្រាវ និងមើលមកអ្នកជាមនុស្សទន់ជ្រាយផងដែរ។

 

Related Articles