ដោយៈ ទិន សុខាវុធ
រដ្ឋាភិបាលបារាំង តាមរយៈទីផ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍ (AFD) បានសំរេចផ្តល់កំចីសម្បទានចំនួន $101 លានដុល្លារ សំរាប់ការសាងសង់រោងចក្រផលិតទឹកស្អាតដំណាក់កាលទី ២ ស្តិតនៅក្នុងសង្កាត់បាក់ខែង រាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កិច្ចព្រមព្រៀងផ្តល់កំចីសម្បទាននេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៩ រវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រី Ophille Bourhis នាយកទីភ្នាក់ងារ AFD ប្រចាំនៅកម្ពុជា។
តាមរយៈកំចីសម្បទាននេះ រោងចក្រផលិតទឹកស្អាតមួយ ដែលនឹងមានសមត្ថភាពអាចផលិតទឹកស្អាតបានប្រមាណជា ១៩៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នឹងត្រូវសង់ឡើង រួមជាមួយនឹងបំពង់បង្ហូរទឹកស្អាតមួយចំនួន សំរាប់បង្ហូរទឹកយកទៅចែកចាយនៅតាមតំបន់ផ្សេងៗនៅក្នុងរាជធានីភ្នំពេញ។
យ៉ងណាម៉ិញ រោងចក្រទឺកស្អាតនេះនិងប្រព័ន្ធបំពង់បង្ហូរទឹករបស់វា នឹងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនិងត្រួតពិនិត្យរប់សរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕
