We TV Cambodia

បារម្ភរបស់ឪពុកម្តាយ ចំពោះវិស្វករអគ្គិសនីវ័យ៩ឆ្នាំ

បារម្ភរបស់ឪពុកម្តាយ ចំពោះវិស្វករអគ្គិសនីវ័យ៩ឆ្នាំ

ដោយ៖ ហួ ឆេងស៊ីម

លោក  Alexander Simons និងលោកស្រី Lydia​ ត្រូវជាឪពុកម្តាយរបស់ក្មេងប្រុសអច្ឆរិយម្នាក់ឈ្មោះ Laurent Simons​ ដែលមានអាយុ៩ឆ្នាំ។ កុមារដែលមានខួរក្បាលដ៏អស្ចារ្យជនជាតិប៊ែលហ្ស៊ិកសព្វថ្ងៃនេះ កំពុងតែរៀនថ្នាក់ជំនាញវិស្វករអគ្គិសនីនៅសាកលវិទ្យាល័យមួយដែលមានឈ្មោះថា Eindhoven University of Technology (TUE) ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសហូឡង់។ នេះគឺជាមុខជំនាញដែលមានភាពលំបាកចំពោះនិស្សិតទូទៅដែលមានអាយុច្រើន។ នេះបើយោងតាមសារព័ត៌មានCNN។

ជាការពិតណាស់ ឪពុកម្តាយក្រប់រូបតែងតែមានភាពសប្បាយរីករាយនៅពេលដែលកូនរបស់ខ្លួនមានសមត្ថភាពដ៏អស្ចារ្យ។  ប៉ុន្តែលោក Alexander Simons និងលោកស្រី Lydia  ក៏បានបង្ហាញនូវក្តីបារម្ភមួយផងដែរ គឺពួកគាត់បារម្ភថាកូនប្រុសរបស់គាត់អាចនឹងបាត់បង់ភាពរីករាយជាក្មេងជំទង់ ឬជាមនុស្សពេញវ័យ ព្រោះរូបគេទំនងជាមានការគិតលឿនជាងវ័យជាក់ស្តែងរបស់គេ។ ទោះជាមានការព្រួយបារម្ភពីឪពុកម្តាយយ៉ាងណាក៏ដោយ ក៏កុមារា Laurent Simons បានបង្ហាញឆន្ទៈថា ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្ររូបគេនឹងបន្តការសិក្សាផ្នែកវិស្វករអគ្គិសនីដដែលនេះរហូតដល់ចប់ថ្នាក់បណ្ឌិតតែម្តង៕

Related Articles