ស្រ្ដីមេផ្ទះគ្រប់រូប ពិបាករកមុខម្ហូបសម្រាប់គ្រួសារណាស់មែនទេ? ថ្ងៃនេះWe TV Cambodia សូមណែនាំម្ហូបថ្មីហើយប្លែកដោយគ្រាន់់តែមានឆ្អឹងជំនីជ្រូក និងកាពិ តែប៉ុណ្ណោះ។ មុខម្ហូបនោះមានឈ្មោះថា ឆ្អឹងជំនីបំពងកាពិ ដែលក្នុងម្ហូបនេះដែរ យើងចំណាយគ្រឿងផ្សំចំបងតែពីមុខ តែអាចធ្វើបានម្ហូបមួយចានបានយ៉ាងឆ្ងាញ់ពិសារ។លើសពីនេះ វាក៏ជាគ្រឿងក្លែមសម្រាប់បរិភោគនៅពេលមានកម្មវិធីជួបជុំផងដែរ។
គ្រឿងផ្សំ៖
១. ឆ្អឹងជំនីជ្រូក (កាត់ជាដុំល្មម)
២. កាពិ
៣. គ្រឿងបុក ( គល់ស្លឹកគ្រៃ រមៀត រំដេង ខ្ទឹមស ស្លឹកក្រូចសើច)
៤. ម្ទេសក្រៀមម៉ត់
៥. ស្ករត្នោត ទឹកត្រី ម្សៅស៊ុប អំបិល
៦. ស្លឹកក្រូចសើច
៧. ខ្ទឹមសចិញ្ច្រាំ
របៀបធ្វើ៖
- ប្រលាក់ឆ្អឹងជំនីជ្រូកជាមួយម្សៅស៊ុបបន្តិច ហើយយកវាទៅបំពងឲ្យឡើងក្រហមឆ្អិនល្អ រួចដួសទុកមួយឡែក។
- បំពងខ្ទឹមសចិញ្ច្រាំឲ្យមានក្លិនឈ្ងុយហើយដាក់កាពិ គ្រឿងបុក និងម្ទេសម៉ត់លាយចូលគ្នាឲ្យសព្វសិនសឹមដាក់ ស្ករត្នោត ទឹកត្រី ម្សៅស៊ុប អំបិល និងទឹកបន្តិចចូលតាមក្រោយ ទុករំងាស់វារហូតដល់វាមានរស់ជាតិល្មម(ភ្លក់តាមការចូលចិត្ត) ។
- បន្ទាប់មកដាក់ឆ្អឹងជំនីជ្រូកដែលយើងបំពងហើយនោះ ចូលជាមួយគ្រឿងដែលយើងកំពុងរំងាស់ហើយកូរវាឲ្យសព្វ ទុកវាមួយសន្ទុះទើបដាក់ស្លឹកក្រូចបន្ថែមក្លិនឈ្ងុយជាការស្រេច។
អត្ថបទដោយ៖ ពិសី
