We TV Cambodia

បាត់មុខយូរ ពេលនេះអ្នកនិពន្ធល្បីឈ្មោះ សុខ ជំនោរ លេចមុខម្ដងទៀតក្នុងផលិតកម្មថ្មី

បាត់មុខយូរ ពេលនេះអ្នកនិពន្ធល្បីឈ្មោះ សុខ ជំនោរ លេចមុខម្ដងទៀតក្នុងផលិតកម្មថ្មី

លោក សុខ ជំនោរ ត្រូវបានមហាជន ទទួលស្គាល់ថាជាអ្នកនិពន្ធល្បីឈ្មោះមួយរូបក្នុងប្រទេសកម្ពុជា ដែលបាននិពន្ធបទចម្រៀងរាប់រយបទ និងទទួលបានការគាំទ្រយ៉ាងច្រើន ប៉ុន្តែមួយរយៈក្រោយនេះលោកហាក់ស្ងប់ស្ងាតពីពិភពសិល្បៈបន្ទាប់ពីបានចាកចេញពីផលិតកម្មរស្មីហង្សមាស។

ទោះយ៉ាងណា ថ្មីៗនេះលោកស្រាប់តែលេចមុខសារជាថ្មីក្នុងការដឹកនាំសម្ដែង MV ចម្រៀងចំនួន ២បទគឺ «បទ ម្អមក្រៀម និងបទ កូនថៅកែស្នេហ៍បង» របស់ផលិតកម្មថ្មីមួយគឺ Davitra Media ដែលគ្រោងនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះ លោក សុខ ជំនោរ ជឿជាក់ថាស្នាដៃថ្មីនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ដោយសារតែមានក្រុមការងារប្រកបដោយវិជ្ជាជីវៈ និងទេពកោសល្យខ្ពស់ ព្រមទាំងមានក្រុមបច្ចេកទេសដែល មានបទពិសោធន៍ និងជំនាញពិតប្រាកដក្នុងវិសយ័សិល្បៈចំរៀង និងភាពយន្ត។

សូមបញ្ជាក់ថា Davitra Media ជាផលិតកម្មក្នុងស្រុកថ្មីមួយ ដែលទើបបង្កើតឡើង និងត្រៀមក្នុងការប្រកួត​ប្រជែងទីផ្សារចម្រៀងជាមួយផលិតកម្មផ្សេងៗទៀតផងដែរ។ មិនតែប៉ុណ្ណោះ ផលិតកម្មនេះ បានជះលុយរាប់លានដុល្លារក្នុងការសាងសង់ស្ទូឌីយោផ្ទាល់ខ្លួនថ្មីមួយលើផ្ទៃដីរហូតដល់ ៥ហិកតាឯណោះ។

អត្ថបទដោយ៖ Nevin

Related Articles