We TV Cambodia

បាត់មុខពីសិល្បះមួយរយះធំ ពេលនេះ ម៉េង ប៊ុនឡូ បង្ហាញមុខសារជាថ្មីជាមួយជីវិតដ៏សាមញ្ញ

បាត់មុខពីសិល្បះមួយរយះធំ ពេលនេះ ម៉េង ប៊ុនឡូ បង្ហាញមុខសារជាថ្មីជាមួយជីវិតដ៏សាមញ្ញ

ក្រោយពីការបាត់មុខ តារាសម្ដែងរូបសង្ហា សក់រួញវែងអង្គាដី ម៉េង ប៊ុនឡូ ត្រូវបានមហាជនអ្នកគាំទ្រ សង្ស៏យថាតារារូបនេះសំងំយកពេលវេលាទៅបើករបររកស៊ីបន្ថែមក្រៅពីអាជីពជាអ្នកសិល្បះ។ គួររ៉លឹកផងដែរថា កាលពីជាង១០​ ឆ្នាំមុន លោក ម៉េង ប៊ុនឡូ គឺជាតារាសម្ដែងដ៏មានឈ្មោះល្បីម្នាក់ ដោយរូបលោកសម្ដែងក្នុងរឿងល្បីជាច្រើនដូចជា«ចៅពស់កេងកង» «មន្តមាយា» ជាដើម។​ល។  មកដល់ឆ្នាំ២០២០នេះ លោក ម៉េង ប៊ុនឡូ​ មានវ័យប្រមាណ៤១ឆ្នាំហើយ។ យ៉ាងណាមិញ កាលពីឆ្នាំ២០១៩គេ​ឃើញរូបលោក​មានវត្តមានពេលដាក់សម្ភោធរឿង«ចិញ្ចៀន» ប៉ុន្តែចាប់តាំងពីពេលនោះមកលោកក៏បានស្ងប់ស្ងាត់ពីសិល្បះសារជាថ្មី។

បើទោះបីជាមានការគិតបែបនេះពីសំណាក់មហាជនក្ដី​ ក៏ប៉ុន្តែ​បើតាមការសង្កេតលើទំព៏រហ្វេសប៊ុករបស់តារាប្រុសម្នាក់នេះវិញ ឃើញថា លោកហាក់មិនបានទៅណាឆ្ងាយទេ​​​ ដោយរាល់ថ្ងៃនេះលោកបានបង្ហាញសកម្មភាពនៅលើបណ្ដាញសង្គម​ ជាមួយការបង្ហោះចម្រៀងដែលលោកបាននិពន្ធផងដែរ។ បន្ថែមពីអាជីពជាង្នកចម្រៀង លោកក៏មានទទួលរៀបចំគ្រប់គ្រងកម្មវិធីប្រគំតន្រ្ដីផ្សេងៗដែលបានការគាំទ្រកាលពីមួយរយះមុនផ្ទុះកូវិដ១៩ផងដែរ។

ប្រភពរូបភាព៖​ ម៉េង ប៊ុនឡូ

អត្ថបទដោយ៖ ​ពិសី

Related Articles