We TV Cambodia

បាក់ទូកជាវិទ្យាល័យដំបូងគេ ដែលត្រូវបានជ្រើសរើសឲ្យបើកឡើងវិញក្នុងដំណាក់កាលទី២

បាក់ទូកជាវិទ្យាល័យដំបូងគេ ដែលត្រូវបានជ្រើសរើសឲ្យបើកឡើងវិញក្នុងដំណាក់កាលទី២
ឯកឧត្តម ហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ (ប្រភព៖ cpp)

ការបើកសាលារៀនឡើងវិញក្នុងដំណាក់កាលទី១ បានធ្វើឡើងរួចរាល់ថ្ងៃកាលពីដើមខែសីហាកន្លងទៅ ខណៈក្រសួងអប់រំកំពុងពិចារណាលើការបើកសាលារៀនឡើងវិញបន្តទៀតក្នុងដំណាក់កាលទី២ នាពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យសិស្សានុសិស្សអាចសិក្សារៀនសូត្រឡើងវិញបាន។

សកម្មភាពនៃការប្រលងបាកឌុប (ប្រភព៖ Google)

តាមការប្រកាសរបស់ក្រសួងអប់រំបានឲ្យដឹងថា ការបើកសាលារៀនឡើងវិញក្នុងដំណាក់កាលទី២ នឹងត្រូវធ្វើឡើងសម្រាប់ថ្ងៃទី៩ និងទី១២ ជាមុនសិន ចំណែកថ្នាក់ដែលនៅសល់នឹងត្រូវបើកក្នុងដំណាក់កាលទី៣ បន្ទាប់ពីដំណាក់កាលទី២ ទទួលបានជោគជ័យ។

ទោះជាយ៉ាងណា បើយោងតាមកិច្ចប្រជុំរបស់ក្រសួងអប់រំ ស្ដីពី «លទ្ធភាពក្នុងការបើកដំណើរការឡើងវិញគ្រឹះស្ថានមធ្យមសិក្សាក្នុងដំណាក់កាលទី២ សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២» បានបញ្ជាក់ថា វិទ្យាល័យបាក់ទូក ត្រូវបានជ្រើសរើសជាសាលារៀនដំបូងដែលត្រូវបើកឡើងវិញ ដោយសារសាលានេះមានចំនួនសិស្សថ្នាក់ទី១២ ច្រើនជាងគេទូទាំងប្រទេស។

សាលារៀននៅកម្ពុជាត្រូវបានបិទក្នុងកំលុងពេលកូវីដ១៩ (ប្រភព៖ សាលារៀនរបស់ខ្ញុំ)

សូមជម្រាបថា ការបើកសាលារៀនឡើងវិញក្នុងដំណាក់កាលទី១ គឺមានសាលារៀនត្រឹមតែ ២០ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ ហើយចំពោះការបើកក្នុងដំណាក់កាលទី២ នេះអាចនឹងមានចំនួនច្រើនជាងមុន ដែលការបរិច្ឆេទបើកអាចនឹងអនុវត្តន៍នៅដើមខែកញ្ញានេះ ប៉ុន្តែត្រូវគោរពតាមគោលការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។

អត្ថបទដោយ៖ Nevin

Related Articles