We TV Cambodia

បរិភោគត្រីដែលមានជាតិខ្លាញ់ពីរដងក្នុងមួយសប្ដាហ៍ អាចឲ្យអ្នកកើនអាយុបាន២ឆ្នាំ

បរិភោគត្រីដែលមានជាតិខ្លាញ់ពីរដងក្នុងមួយសប្ដាហ៍ អាចឲ្យអ្នកកើនអាយុបាន២ឆ្នាំ

យោងតាមសំដីរបស់អ្នកស្រាវជ្រាវ បានឲ្យដឹងថា បរិភោគសាច់ត្រី យ៉ាងហោចណាស់អាចជួយឲ្យយើង កើនអាយុបានពីរឆ្នាំ។មនុស្សចាស់ដែលមានជំងឺលើសឈាម គួរទទួលទានសាច់ត្រីដែលមានជាតិខ្លាញ់ ឬ គ្រឿងសមុទ្រជាប្រចាំ ព្រោះក្នុងសាច់ត្រីផ្ទុកនូវអាស៊ីតខ្លាញ់អូមេហ្គា-៣​។

រូបភាពតំណាង

អ្នកវិទ្យាសាស្រ្ដជនជាតិអាមេរិក បានរកឃើញថា អ្នកដែលស្លាប់ដោយសារជំងឺបេះដូង បានថយចុះមួយភាគបី ក្រោយពីពួកគាត់បរិភោគសាច់ត្រីជាប្រចាំ។ ចំនែកឯអ្នកស្រាវជ្រាវរបស់ Harvard School of Putlic Health ដែលហៅកាត់ថា HSPH សកលវិទ្យាល័យនៅរដ្ឋ Washington សហរដ្ឋាមេរិក ក៏បានបញ្ជាក់ដែរថា ចំពោះមនុស្សក្នុងវ័យ ៦៥ឆ្នាំ ដែលក្នុងឈាមរបស់ពួកគេមានកំរិត អាស៊ីតខ្លាញ់ខ្ពស់ ជាមធ្យមពួកគេអាចរស់បានយូរជាងអ្នកដែល មានអាស៊ីតខ្លាញ់តិច ឬ គ្មានបាន ២.២ឆ្នាំ។

 

ប្រែសម្រួល ៖ គឹមសួ

Related Articles