យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានឲ្យដឹងថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងបានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ៣ករណីថែមទៀត ហើយក្នុងចំណោមនោះ មានកុមារអាយុ ៧ខែម្នាក់ក៏បានឆ្លងកូវីដ១៩ ផងដែរ។
កុមារអាយុ ៧ខែ ដែលឆ្លងកូវីដ១៩ នេះត្រូវបានដឹងថា រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាអ្នកប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលធ្វើតួលេខអ្នកឆ្លងសរុបកើនឡើង ដល់ ១៧ ករណី។
អត្ថបទដោយ៖ Nevin
