We TV Cambodia

បន្ទាប់ពីស្វាយ ពេលនេះកម្ពុជាស្នើឲ្យមានការនាំចូលផលិតផលកសិកម្មបន្ថែមទៀតទៅកាន់ប្រទេសចិន

បន្ទាប់ពីស្វាយ ពេលនេះកម្ពុជាស្នើឲ្យមានការនាំចូលផលិតផលកសិកម្មបន្ថែមទៀតទៅកាន់ប្រទេសចិន
ផលិតផលកសិកម្មរបស់កម្ពុជា (ប្រភព៖ Google)

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យភាគីចិនពិនិត្យលើសំណើរសុំនាំចូលផលិតផលកសិកម្មរបស់កម្ពុជាទៅនាក់ប្រទេសចិនបន្ថែមទៀត។ នេះបើយោងតាមជំនួបរវាង ឯកឧត្តម វេង សាខុន និងឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋ​ទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក្នុងពិធីចុះហត្ថលេខានាំកាលពីថ្ងៃទី០៩ ម្សិលមិញនេះ។

ផលិតផលម្រេចកម្ពុជា (ប្រភព៖ Google)

ក្នុងពិធីចុះហត្ថលេខានេះដែរ ភាគីចិននឹងអនញ្ញាតិឲ្យកម្ពុជាអាចនាំចេញស្វាយដែលមានគុណភាពទៅកាន់ប្រទេសចិនប្រមាណ ៥០ម៉ឺនតោនក្នុងមួយឆ្នាំៗ។ មិនតែប៉ុណ្ណោះ ឯកឧត្តម វេង សាខុន ក៏បានស្នើសុំភាគីចិនក្នុងការនាំចេញផលិតផលកសិកម្មបន្ថែមទៀតទៅកាន់ប្រទេសចិនដូចជា៖ មៀនប៉ៃលិន, ម្រេច, ធុរ៉េន, ក្រូចថ្លុង, ទឹកមាត់ត្រចៀកកាំ និងផលិតផលជាចច្រើនមុខទៀត។

ផលិតផលស្វាយកម្ពុជា (ប្រភព៖ Google)

លើសពីនេះទៅទៀត រដ្ឋាភិបាលចិន ក៏បានសម្រេចបង្កើនកូតានាំចេញអង្កររបស់កម្ពុជាដល់ ៤០ម៉ឺនតោនក្នុងមួយឆ្នាំៗ ហើយប្រមាណជាជាង ២ឆ្នាំមកនេះ ចិនក៏បានអនុញ្ញាតឱ្យកម្ពុជានាំចេញចេកអំបូងលឿងដោយត្រង់ទៅកាន់ទីផ្សារចិនចំនួន ៨លាន​តោនក្នុង ១ឆ្នាំផងដែរ។ ភាគីចិនរំពឹងថា ការនាំចេញផលិតផលកសិកម្មជាច្រើនរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិននោពេលនេះ នឹងជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនឡើងវិញបន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំងលើវិស័យកាត់ដេរ ដោយសារវិបត្តិ COVID-19 ។

ផលិតផលទុរេនកម្ពុជា (ប្រភព៖ Google)

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យវិស័យឯកជនចូលរួម និងសហការឱ្យបានពេញលេញ​គ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃឱ្យបានជាប្រយោជន៍ដើម្បី ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ហើយឯកឧត្តមសង្ឃឹមថាកម្ពុជាមានឱកាសក្នុងការប្រកួតប្រជែងប្រកបដោយកិត្ដិយស និងកិត្តិនាមរបស់ផលិតផលខ្មែរលើឆាកអន្តរជាតិ។

ផលិតផលមៀនប៉ៃលិនកម្ពុជា (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles