
ដោយ៖ ហួ ឆេងស៊ីម
មនុស្សជាច្រើន បានយល់ឃើញថាការយំគឺបានបង្ហាញមកនូវភាពទន់ខ្សោយ ទន់ជ្រាយ។ ប៉ុន្តែ ផ្ទុយទៅវិញការយំឬការសម្រក់ទឹកភ្នែកបានផ្តល់ប្រយោជន៍ជាច្រើនដែលនឹកស្មានពុំដល់សម្រាប់សុខភាពរបស់យើង។ ផលប្រយោនជ៍ទាំងនោះមានដូចជា
បន្សាបជាតិពុល៖ នៅពេលចេញក្រៅ ភ្នែកយើងតែងមានធូលីជានិច្ច ហើយទឹកភ្នែកគឺជាភ្នាក់ងារសំអាតពួកវា។ យោងតាមបណ្ដាញព័ត៌មាន Medlineplus បានឲ្យដឹងថា ក្រៅពីមុខងារខាងលើ ទឹកភ្នែកនៅដើរតួជាអ្នកសំអាតជាតិពុលផងដែរ ដោយនៅពេលបញ្ចេញម្ដងៗ វានឹងបន្សាបនូវធូលី ផ្សែង និងដីដែលចូលភ្នែកនៅពេលត្រូវជាតិពុលនេះចូល។
បន្ថយភាពតានតឹង៖ អ្នកមានដែលឆ្ងល់ទេថា ឲ្យតែពេលស្ទះអារម្មណ៍ហើយចែករំលែកមិនបាន គេតែងតែឲ្យយំចេញមកនោះ? ព្រោះនៅពេលយំ ណឺរ៉ូនខួរក្បាលនឹងភ្ញោច ដែលកត្តានេះអាចកាត់បន្ថយភាពតានតឹងបានយ៉ាងល្អ។ ដូចនេះនៅពេលរឿងតឹងតែងសូមអ្នកមិនចាំបាច់ទប់ឡើយ គឺអាចយំបានតាមសម្រួល។
សម្រួលសំពាធឈាម៖ មនុស្សគ្រប់គ្នាតែងតែមានការព្រួយបារម្ភនៅពេលដែលមានសម្ពាធឈាមខ្ពស់។ សម្ពាធឈាមខ្ពស់គឺជាជំងឺមួយដ៏គួរឲ្យខ្លាចបំផុត វាអាចឆក់ជីវិតយើងបានគ្រប់ពេលវេលា។ យោងតាម WTO ជំងឺសម្ពាធឈាមខ្ពស់គឺជាជំងឺដែលធ្វើឲ្យមនុស្សស្លាប់ច្រើនបំផុតក្នុងគ្រប់ជំងឺ។ ប៉ុន្តែយោងតាមការពិសោធរបស់សកលវិទ្យាល័យ Rijeka ប្រទេស Croatia បានឲ្យឃើញថា ការយំអាចបន្ទាបសម្ពាធឈាមបានយ៉ាងឆាប់ហ័ស ឲ្យមកនៅមានលំនឹងវិញ៕
