We TV Cambodia

បន្ទាប់ពីឈ្នះឆ្នោត គេប្រៀបធៀបលោក បៃដិន និង ត្រាំ ទៅនឹងតួអង្គក្នុងរឿង Avengers: Endgame

បន្ទាប់ពីឈ្នះឆ្នោត គេប្រៀបធៀបលោក បៃដិន និង ត្រាំ ទៅនឹងតួអង្គក្នុងរឿង Avengers: Endgame

បរទេស៖ កាលពីពេលថ្មីៗកន្លងទៅនេះ ការទន្ទឹងរង់ចាំលទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០​រវាងលោក​ ចូ បៃដិន និងលោក ដូណាល់ ត្រាំ បានក្លាយជារឿងក្ដៅគគុកមួយនៅបណ្ដាញសង្គម​នៅលើពិភពលោក។ ដោយឡែក ស្របពេលជ័យជម្នះរបស់លោក បៃដិន ក៏មានការបង្កើតវីដេអូកំប្លែងមីម (meme) នៅលើបណ្ដាញសង្គម Twitter ដោយលោក បៃដិន ត្រូវបានប្រៀបធៀបទៅនឹងតួអង្គ Steve Rogers ដែលជា Captain America ហើយចំណែកលោក ត្រាំ ត្រូវបានគេប្រៀបធៀបទៅនឹង Thanos នៅក្នុងរឿង Avengers: Endgame។ នៅក្នុងវីដេអូកំប្លែង លោក បៃដិន ដែលជា Captain America កំពុងស្ថិតក្នុងឈុតឆាកប្រយុទ្ធគ្នាជាមួយ Thanos ដែលជាលោក ត្រាំ។ វីដេអូនេះមានការចែកចាយបន្តនិងមានអ្នកចូលទស្សនារាប់លាននាក់ ក្នុងរយៈពេលដ៏ខ្លី។ បើចង់ដឹងថា ភាពច្នៃប្រឌិតរបស់អ្នកបង្កើតមានលក្ខណៈ គួរឲ្យអស់សំណើចដល់កម្រិតណា៎ សូមទស្សនារូបភាពខាងក្រោមនេះ។

វ័យចំណាស់លោក ត្រាំ ជាតួអង្គ Thanos
លោក បៃដិន ជាតួអង្គ Captain America 

អត្ថបទដោយ៖ ពិសី

Related Articles