We TV Cambodia

បន្ទាប់ពីការឆ្លងមេរោគ COVID-19 ក្នុងប្រទេសចិនមានការធ្លាក់ចុះ Starbuck នឹងពង្រីកហាងបន្ថែមរហូតដល់ ៦០០០ហាងនៅត្រឹមឆ្នាំ២០២២

បន្ទាប់ពីការឆ្លងមេរោគ COVID-19 ក្នុងប្រទេសចិនមានការធ្លាក់ចុះ Starbuck នឹងពង្រីកហាងបន្ថែមរហូតដល់ ៦០០០ហាងនៅត្រឹមឆ្នាំ២០២២
ហាងកាហ្វេ Starbuck ក្នុងប្រទេសចិន (ប្រភព៖ Google)

ក្រុមហ៊ុន Starbuck បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងវិនិយោគបន្ថែមរហូតដល់ ១៣០លានដុល្លារនៅក្នុងប្រទេសចិន ដើម្បីពង្រីកបន្ថែមអោយបាន ៦០០០ហាងនៅត្រឹមឆ្នាំ២០២០ ខាងមុខ។ មិនតែប៉ុណ្ណោះទឹកប្រាក់វិនិយោគនេះក៏រួមបញ្ចូលទាំងការបង្កើតរោងចក្រថ្មីមួយរបស់ខ្លួន ស្ថិតក្នុងទីក្រុង Kunshan ប្រទេសចិនផងដែរ។

រោងចក្រនេះនឹងក្លាយជាការវិនិយោគផលិតកម្មធំបំផុតរបស់ Starbuck នៅក្រៅសហរដ្ឋអាមេរិក និងជាកន្លែងដំបូងគេនៅអាស៊ីដែលរួមបញ្ចូលទាំងឃ្លាំងស្តុកទំនិញ និងមជ្ឈមណ្ឌលចែកចាយក្នុងរោងចក្រតែមួយ។ ក្រុមហ៊ុនបានប្តេជ្ញាពង្រឹងឧស្សាហកម្មកាហ្វេ ពិសេសនៅក្នុងប្រទេសចិនដោយមានបំណងបើកហាងឲ្យបាន ៦០០០កន្លែងនៅប្រទេសចិនក្នុងរយៈពេលពីរឆ្នាំខាងមុខ។

ហាងកាហ្វេ Starbuck ដែលធំជាងគេក្នុងប្រទេសចិន (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្នហាងកាហ្វេ Starbuck មានចំនួន ៤,២០០ហាងក្នុងប្រទេសចិន តែដោយសារការផ្ទុះនៃមេរោគ COVID-19 Starbuck បានបិទហាងរបស់ខ្លួនស្ទើរតែទាំងស្រុងក្នុងប្រទេសចិន ហើយថ្មីៗនេះ Starbuck កំពុងតែព្យាយាមបើកដំណើរការឡើងវិញផងដែរ ក្រោយការថយចុះនូវការរីករាលដាលនៃមេរោគ COVID-19 មួយរយៈចុងក្រោយនេះ។

ប្រែសម្រួលដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles