យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានឲ្យដឹងថា ក្រសួងនឹងផ្អាកដំណើរការអគារកាណាឌីយ៉ារហូតដល់ដល់ថ្ងៃទី១៧ ខែធ្នូនេះ ទើបអនុញ្ញាតឲ្យបើកដំណើរការឡើងវិញបាន។
គួរឲ្យដឹងផងដែរថា អគារកាណាឌីយ៉ាបត្រូវបានក្រសួងប្រកាសបិទកាលពីថ្ងៃទី០៣ កន្លងទៅនេះ បន្ទាប់ពីរកឃើញបុរសម្នាក់ដែលជាបុគ្គលិកធនាគារចិនមានផ្ទុកកូវីដ១៩ ហើយធនាគារចិននេះមានការិយាល័យក្នុងអគារកាណាឌីយ៉ាផ្លូវភ្លោះ ដែលតម្រូវឲ្យក្រសួងសម្រេចបិទអគារទាំងមូលតែម្ដង។
អត្ថបទដោយ៖ Nevin
