We TV Cambodia

បន្ទាន់!! រកឃើញមនុស្ស ៤នាក់នៅកំពង់ឆ្នាំងមានពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ១៩ ដែលជានិស្សិតច្បាប់

បន្ទាន់!! រកឃើញមនុស្ស ៤នាក់នៅកំពង់ឆ្នាំងមានពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ១៩ ដែលជានិស្សិតច្បាប់

ប្រធាន​មន្ទីរពេទ្យ​ខេត្ត​កំពង់​ឆ្នាំង ​បានប្រកាសពីការរកឃើញមនុស្ស ៤នាក់ដែលមានការពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ១៩ ថ្មីម្នាក់ឈ្មោះ ស្រៀន គឹមស្រ៊ុន ដែលជានិស្សិតសិក្សាផ្នែកច្បាប់នៅសាលា RULE នឹងបានទៅហាង Zendo សាខាបឹងកេងកងកាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅនេះ។

មូលហេតុនៃការពាក់ព័ន្ធដល់ខេត្តកំពង់ឆ្នាំនេះដែរ គឺដោយសារលោកយាយ ព្រមទាំងចៅម្នាក់បានឡើងមកភ្នំពេញ និងបានស្នាក់នៅជាមួយឈ្មោះ ស្រៀន គឹមស្រ៊ុន ដែលត្រូវជាចៅរបស់លោកយាយដូចគ្នកាលពីថ្ងៃទី២៧ ខែវិច្ឆិកា នឹងបានត្រឡប់ទៅខេត្តកំពង់ឆ្នាំវិញផងដែរ។

ដោយឡែក ចំពោះមនុស្ស ២នាក់ទៀតដែលពាក់ព័ន្ធដែរនោះ គឺអ្នករត់តាក់ស៊ីម្នាក់ និងប្រពន្ធរបស់អ្នករត់តាកស៊ីនោះម្នាក់។ ទោះយ៉ាងណា លទ្ធផលនៃការធ្វើតេស្តកូវីដ១៩ គឺមិនទាន់ទទួលបានពីខាងប៉ាស្ទ័រកម្ពុជានៅឡើយទេ។

អត្ថបទដោយ៖ Nevin

Related Articles