We TV Cambodia

បន្ទាន់!! ចាប់ពីពេលនេះទៅ ចង់ស្នើសុំបើកកាសែត វិទ្យុ ត្រូវចុះបញ្ជីនៅក្រសួងចំនួន ២ សិន

បន្ទាន់!! ចាប់ពីពេលនេះទៅ ចង់ស្នើសុំបើកកាសែត វិទ្យុ ត្រូវចុះបញ្ជីនៅក្រសួងចំនួន ២ សិន

ចាប់ពីពេលនេះទៅ ការស្នើសុំបើកកាសែត វិទ្យុ តម្រូវទាំងចុះបញ្ជីនៅក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ទើបអាចដំណើរការបាន នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ឯកឧត្តមបានបញ្ជាក់ថា កាលពីមុនការស្នើសុំបើកកាសែត វិទ្យុ តម្រូវឲ្យសុំត្រឹមតែក្រសួងព័ត៌មានមួយប៉ុណ្ណោះ គឺអាចបើកដំណើរការបានហើយ ប៉ុន្តែឥឡូវជាគោលការណ៍ត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មមួយទៀត ទើបអាចបើកដំណើរការបាន។

ជាមួយគ្នាននេះ ឯកឧត្តមបានជំរុញឱ្យអង្គភាពនីតិកម្មក្រសួងព័ត៌មាន ពិនិត្យឡើងវិញនូវអង្គភាពសារព័ត៌មានមួយចំនួនចំពោះការអនុវត្តនីតិវិធីខាងលើ ព្រមទាំងការអនុវត្តវិជ្ជាជីវៈ ដើម្បីធានាដល់សិទ្ធិរបស់បុគ្គលិក និងបុគ្គលិកដែលបំពេញការងារក្រោមឱវាទអង្គភាពស្ថាប័នសារព័ត៌មាន។

ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់ថា  នៅក្នុងក្រសួងព័ត៌មានមានមេធាវីប្រចាំការចំនួន ៩រូប ដើម្បីជាជំនួយការដល់កិច្ចការងារច្បាប់សម្របសម្រួល បណ្តឹងពាក់ព័ន្ធផលប្រយោជន៍នានាផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles