ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការចូលរៀនដំណាក់កាលទី២ របស់សិស្សថ្នាក់ទី៩ និងទី១២ រួមនិងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០១៩ ២០២០។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំនៅមុននេះបន្តិច។
ក្នុងសេចក្ដីប្រកាសព័ត៌មាននេះដែរ ក្រសួងបានឲ្យដឹងថា សម្ដេច ហ៊ុន សែន បានអនុញ្ញាតឲ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈចូលរៀននៅក្នុងដំណាក់កាលទី២ នៅកំឡុងខែកញ្ញាខាងមុខនេះ ប៉ុន្តែស្ថិតក្នុងទ្រង់ទ្រាយតូច ដោយមួយថ្នាក់មានតែ ១៥នាក់ប៉ុណ្ណោះ។
មួយវិញទៀត ចំពោះការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩ ២០២០ ក្រសួងនឹងរៀបចំការប្រលងនៅខែធ្នូខាងមុខនេះ ពោលគឺសល់រយៈពេលប្រមាណជា ៤ខែទៀតប៉ុណ្ណោះ។
អត្ថបទដោយ៖ Nevin