We TV Cambodia

បន្ទាន់!! ក្រសួងសុខាភិបាល អនុញ្ញាតឲ្យផ្សារទំនើបអ៊ីអនមួយបើកដំណើរការឡើងវិញនៅថ្ងៃនេះហើយ

បន្ទាន់!! ក្រសួងសុខាភិបាល អនុញ្ញាតឲ្យផ្សារទំនើបអ៊ីអនមួយបើកដំណើរការឡើងវិញនៅថ្ងៃនេះហើយ

នៅថ្ងៃទី០២ ខែធ្នូនេះ ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឲ្យផ្សារទំនើបអ៊ីអន១ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បើកដំណើរការឡើងវិញហើយចាប់ពីថ្ងៃទី០២ នេះតទៅ បន្ទាប់ពីពិនិត្យសំណាកមនុស្សចំនួន ៣,២០១នាក់ ឃើញថាអវិជ្ជមានទាំងអស់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុក (Fresh News)។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ឲ្យដឹងថា បន្ទាប់ពីបានបិទផ្សារទំនើបនេះអស់រយៈពេល ៣ថ្ងៃរួចមក ក្រសួងសុខាភិបាលបានពិភាក្សាជាមួយសាលារាជធានីភ្នំពេញ និងមានការស្នើរសុំពីម្ចាស់ផ្សារទំនើបអ៊ីអន១ តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រសួងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សុំគោលការណ៍បើកដំណើរឡើងវិញ ដើម្បីជាផ្តល់ឱកាសឲ្យអាជីវករទាំងអស់ អាចដំណើរការអាជីវកម្មរបស់ខ្លួន ដោយអនុវត្តតាមវិធានសុខាភិបាលជាកំហិត ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ។

សូមរំលឹកថា ផ្សារទំនើបអ៊ីអនត្រូវបានរដ្ឋាភិបាលប្រកាសឲ្យបិទបណ្ដោះអាសន្នកាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅ បន្ទាប់ពីស្ត្រីមានដែលត្រូវបានរកឃើញថាមានផ្ទុកកូវីដ១៩ ធ្លាប់បានចូលទៅទិញអ៊ីវ៉ាន់ និងញុំាអាហារក្នុងផ្សារទំនើបនេះ។

អត្ថបទដោយ៖ Nevin

Related Articles