We TV Cambodia

បន្ទាន់! ក្រសួងសុខាភិបាល អំពាវនាវដល់អ្នកធ្លាប់ចូលហាងកាហ្វេ Hidden Coffee នៅសង្កាត់ទឹកថ្លា ប្រញាប់ទៅធ្វេីតេស្ត

បន្ទាន់! ក្រសួងសុខាភិបាល អំពាវនាវដល់អ្នកធ្លាប់ចូលហាងកាហ្វេ Hidden Coffee នៅសង្កាត់ទឹកថ្លា ប្រញាប់ទៅធ្វេីតេស្ត

នាព្រឹក ថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ២០២០ យោងតាមការឱ្យដឹង ពីក្រសួងសុខាភិបាលកម្ពុជា​ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមានអ្នកជាសះស្បើយចំនួន​ ០៧នាក់​ ដែលមាន៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និង២នាក់ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។ ជាមួយគ្នានេះដែរក្រសួងបានបញ្ជាក់ផងថា ដោយសារតែមានបុរសជាអ្នកជំងឺកូវីដ១៩ម្នាក់ (មុនពេលរកឃើញថាមានវិជ្ជមានកូវីដ១៩) ធ្លាប់ទៅអង្គុយពិសារកាហ្វេនៅហាងឈ្មោះ Hidden Coffee ដែលមានទីតាំងនៅហាងលេខ ១២៥ ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ោង១៥៖៣០នាទី នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្លាប់បានចូលទៅហាងកាហ្វេនេះ នៅថ្ងៃទី០៤ ខែធ្នូ វេលាម៉ោង១៥៖៣០នាទី ដល់ម៉ោង១៦៖០០នាទីរសៀល អញ្ជើញទៅធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពជាសាធារណៈរៀងរាល់ម៉ោងធ្វើការ និងសូមធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនឲ្យបានគ្រប់ចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវតាមដានសុខភាពផ្ទាល់ខ្លួនឲ្យបានហ្មត់ចត់បំផុត ប្រសិនបើមានបញ្ហាសុខភាព សូមទាក់ទងទៅក្រសួងសុខាភិបាល។

អត្ថបទដោយ៖ ​ពិសី

Related Articles