We TV Cambodia

បន្ទាន់!! កំណាត់ផ្លូវជាតិលេខ៤, លេខ៤១ និងលេខ១៤១ ត្រូវផ្អាកជាបណ្ដោះអាសន្ន

បន្ទាន់!! កំណាត់ផ្លូវជាតិលេខ៤, លេខ៤១ និងលេខ១៤១ ត្រូវផ្អាកជាបណ្ដោះអាសន្ន

កំណាត់ផ្លូវជាតិលេខ៤, ៤១ និងផ្លូវខេត្តលេខ១៤១ ត្រូវបានផ្អាកចរាចរណ៍បណ្ដោះអាសន្នចំពោះរថយន្តធុនធំ ដើម្បីរក្សាផ្លូវមិនឱ្យរងការខូចខាតកាន់តែធ្ងន់ធ្ងរ ខណៈកំពុងយាយីដោយទឹកជំនន់។ នេះបើយោតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ការបិទកំណាត់ផ្លូវជាតិលេខ៤, លេខ៤១, និងលេខ១៤១ នេះដែរ គឺចាប់ពីផ្សារព្រៃផ្ដៅ ដល់ផ្លូវខេត្តលេខ១៣០ ត្រូវផ្អាកចរាចរណ៍បណ្ដោះអាសន្នចំពោះរថយន្តធុនធំ។ ការផ្អាកការធ្វើចរាចរណ៍នេះ ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបានជន់លិចយ៉ាងខ្លាំងបណ្តាលឱ្យកំណាត់ផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺរងការខូចខាតក្នុងស្ថានភាពបែបនេះធ្វើឱ្យ ផ្លូវ-ស្ពានមិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបានទេ។

សូមជម្រាបថា ការបិទចរាចរណ៍ជាបណ្តោះអាសន្ននេះ គឺចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ដើម្បីថែរក្សាផ្លូវ-ថ្នល់ កុំឲ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព។

អត្ថបទដោយ៖ Nevin

Related Articles