We TV Cambodia

បណ្តុំរូបភាពស្នាព្រះហស្តនៃការដឹកនាំសម្តែងរបាំព្រះរាជទ្រព្យចុងក្រោយរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

បណ្តុំរូបភាពស្នាព្រះហស្តនៃការដឹកនាំសម្តែងរបាំព្រះរាជទ្រព្យចុងក្រោយរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

ដោយ៖ ហួ ឆេងស៊ីម

ភ្នំពេញ៖ នាពេលថ្មីៗនេះ មហាជនជាច្រើនបានទទួលដំណឹងមរណភាពរបស់​សម្តេចរាជបុត្រី ព្រះរៀម​នរោត្តម បុប្ផាទេវី ដែលត្រូវបានទទួព្រះបរមងារថា«ទេពនាដវដ្តីឯក»និងជា«មរតកមនុស្សរស់របស់កម្ពុជា»ក្នុងព្រះជន្ម៧៧ព្រះវស្សា នៅថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២:៣០នាទី។ កាលសម្តេចទ្រង់មានព្រះជន្ម ទ្រង់បានបង្រៀន ​និងដឹកនាំសិស្សរបស់ទ្រង់ផ្នែករបាំព្រះរាជទ្រព្យ ទៅសម្តែងនៅបរទេសមានដូចជានៅប្រទេសចិន ​បារាំង និងឥណ្ឌាជាដើម។ ហើយកាលពីដើមឆ្នាំ២០១៩នេះ ក៏មានការសម្តែងរបាំព្រះរាជទ្រព្យខ្មែរកកើតថ្មីជាលើកបូងដែលមានឈ្មោះថា«នាងវដ្ឍនាទេវី» ដែលជា​ស្នា​ព្រះហស្តចុងក្រោយ​របស់​សម្តេច​ព្រះរៀម នរោត្តម បុប្ផាទេវី​ ដែល​បាន​បង្កើត​កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៨។

ទម្រង់របាំដ៏កម្រ «នាងវឌ្ឍនាទេវី» នេះ មានចលនាក្បាច់រាំ សម្លៀកបំពាក់ និងការតុបតែងខ្លួនរបស់អ្នករបាំតាមលំនាំរបាំឆ្នាំ១៩០៦ របស់ហ្លួងព្រះស៊ីសុវត្ថិ កាលពី ១០០ឆ្នាំមុន ដែលត្រូវសម្តែងដោយអ្នករបាំ មានទេពកោសល្យ និងជំនាញប៉ិនប្រសប់។

ទស្សនីយភាពនៃរបាំព្រះរាជទ្រព្យ «នាងវឌ្ឍនាទេវី» នឹងនាំលោកអ្នកទៅកាន់រយៈពេល១០០ឆ្នាំមុន ដែលមុខអ្នករបាំត្រូវផាត់ពណ៌ស។ ការផាត់មុខពណ៌សនេះ មិនមែនជាការចៃដន្យទេ តែវាជានិមិត្តរូបនៃភាពបរិសុទ្ធ ដែលនាដកាត្រូវនាំសាររបស់មនុស្សលោកជូនអាទិទេពនៅឋានសួគ៌។

សម្លៀកបំពាក់សម្រាប់នាដកាក្នុងរបាំព្រះរាជ្យទ្រព្យ ត្រូវបានរចនាឡើងដោយផ្ចិតផ្ចង់ជាទីបំផុត ហើយជាពិសេសគឺត្រូវបានរក្សាក្រោមទម្រង់ជាខ្មែរដដែល។ វាដើរតួនាទីក្នុងការប្រែរូបមនុស្សលោក ទៅជាទេពនិករ។ ឈុតនីមួយៗ សុទ្ធតែមានភាពតំណាងរបស់ខ្លួននៅក្នុងវប្បធម៌ចំណាស់របស់ខ្មែរ។ ជាឧទាហរណ៍ ស្បៃស្រកានាគ ដែលនាដកាគ្រងនេះ តំណាងឲ្យសត្វនាគ។ បើតាមឯកសារ ក្នុងវប្បធម៌ខ្មែរ នាងនាគ ជាស្តេចដំបូងបានអភិបាលកម្ពុរដ្ឋ។ នាងនាគ ជាព្រះនាងលីវយី។ ការសម្តែងរបាំនេះ មានអត្ថន័យខ្លាំងក្លាបំផុតសម្រាប់សិល្បៈខ្មែរ។ សម្តេចព្រះរៀម បុប្ផាទេវី ទ្រង់បានបរិយាយអំពីព្រឹត្តិការណ៍សម្តែង ទស្សនីយភាព នាងវឌ្ឍនាទេវីថា៖ «ការសម្តែងរឿងនាងវឌ្ឍនាទេវី នឹងដឹកនាំលោកអ្នកឲ្យស្គាល់ពីព្រលឹងអត្តសញ្ញាណខ្មែរ»។ ម្យ៉ាងវិញទៀតរបាំនេះក៏ធ្លាប់បាននាំទៅសម្តែងនៅប្រទេសក្រៅជាច្រើនលើកផងដែរ មានដូចជាប្រទេសបារាំង ស៊្វីសជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *