We TV Cambodia

បណ្ឌិត លី ឆេង ផ្ដល់អាហាររូបករណ៍ 100% ដល់ ក្មេងប្រុស​ ពេជ្រ ធារ៉ា

បណ្ឌិត លី ឆេង ផ្ដល់អាហាររូបករណ៍ 100% ដល់ ក្មេងប្រុស​ ពេជ្រ ធារ៉ា

ចូលរួមត្រេកអរ! ចាំទេ? កម្រង​​រូបភាពជាច្រើនសន្លឹករបស់កុមារាម្នាក់ក្នុងការប្រកួត ការប្រណាំងកង់ កាលពីពេលថ្មីៗនេះ បានទាក់ទាញចំណាប់អារម្មណ៏អ្នកលេងបណ្ដាញសង្គមរាប់ម៉ឹននាក់  ធ្វើការស៊ែរ និងមានការកើតសសើរ​ចំពោះភាពតស៊ូរបស់ប្អូនប្រុសផងដែរ។

យ៉ាងណាមិញបន្ទាប់ពី​ មានសប្បុរសជាច្រើនបានចុះទៅជួយដល់​ផ្ទះរបស់កុមារានោះរួចហើយ​ ក្នុងនោះផងដែរ គាត់ក៏ទទួលបានកង់ដ៏ថ្មីស្រឡាងមួយ​ ជាមួយនិងផ្ទះថ្មី មួយខ្នង ពីសំណាក់លោកស្រី ទ្រី ដាណា និងស្វាមី។​

ប៉ុន្តែទោះជាយ៉ាងណាក្ដី​ ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២០​ មួយម៉ោងមុននេះ  ក្មេងប្រណាំងកង់ ដែលទទួលការចាប់អារម្មណ៍ខ្លាំងតាមបណ្តាញនោះ ត្រូវបានលោកបណ្ឌិត លី ឆេង អគ្គនាយកសាលា ប៊ែលធី ឲ្យមករៀននៅសាលារបស់លោកដោយឥតគិតថ្លៃរហូតដល់ចប់។ ជាចុងក្រោយ សូមអរគុណដល់លោកស្រី អ៊ូ ធីតាពៅ ភរិយា អភិបាលខេត្តព្រះសីហនុ គួច ចំរើន ដែលបានសួរពីបំណងក្មេងៗទាំង៣នាក់នេះ ហើយពួកគេថា ចង់រៀននៅសាលាប៊ែលធី។ រួមគ្នាដើម្បីធនធានសង្គមកម្ពុជាយើង!

ប្រភពរូបភាព៖ News4Youth

អត្ថបទដោយ៖​ ពិសី

Related Articles