We TV Cambodia

បណ្ឌិត គីម ហ៊ាង ប្រកាសផ្ដល់អាហារូបករណ៍ស្នាក់នៅ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រដល់និស្សិតមកពីបណ្ដាខេត្ដ

បណ្ឌិត គីម ហ៊ាង ប្រកាសផ្ដល់អាហារូបករណ៍ស្នាក់នៅ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រដល់និស្សិតមកពីបណ្ដាខេត្ដ

នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក លោក បណ្ឌិត គីម ហ៊ាង បានប្រកាសចែកអាហារូបករណ៍ដល់និស្សិតដែលមកពីបណ្ដាខេត្ដដែលខ្វះខាតកន្លែងស្នាក់នៅ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ ចំនួន២០នាក់ ក្នុងនោះមានសិស្សស្រី ១០នាក់ និង ប្រុស១០។ លក្ខខ័ណផ្ដល់ឲ្យមានដូចតទៅ៖

១.​ ផ្តល់កន្លែងស្នាក់នៅ រហូតរៀនចប់មហាវិទ្យាល័យ!

២. ជួយរកការងារក្រៅម៉ោងអោយធ្វើ ដើម្បីបានលុយខ្លះ មកទ្រទ្រង់ការរស់នៅ និងរៀនសូត្រដោយខ្លួនឯង!

៣. ផ្តល់អោយតែសម្រាប់និស្សិតនារី ១០នាក់ និងនិស្សិតបុរស ១០នាក់ ដែលមកពីខេត្តណាក៏បាននៅកម្ពុជា!

៤. តម្រូវអោយឪពុកម្តាយ ឬអាណាព្យាបាលយកកូនខ្លួនឯង មកសុំដោយផ្ទាល់ ហើយជូបខ្ញុំបាទ គីម ហ៊ាង ដោយផ្ទាល់ នៅការិយាល័យលេខ ២៨០ ផ្លូវលេខ ១៨២ សង្កាត់ទឹកល្អក់៣ ខណ្ឌទូលគោក រាជធានីភ្នំពេញ តាមការគួរ ចាប់ពីថ្ងៃនេះទៅ!

៥. អ្វីៗដើម្បីចូលរួមដល់ការអភិវឌ្ឍន៌ធនធានមនុស្សនៅកម្ពុជា ក្នុងបេសកកម្ម បានពីសង្គម ជួយសង្គមវិញ!

កូនអ្នកបាវិត ស្វាយរៀង បណ្ឌិត គីម ហ៊ាង

ដោយ៖ Stince

ប្រភព៖ Facebook

Related Articles