We TV Cambodia

បញ្ហាសំរាមកំពុងតែមានការកកស្ទះ ខណៈបុគ្គលិកសុីន ទ្រី កំពុងតវ៉ាអត្ថប្រយោជន៍ការងារ

បញ្ហាសំរាមកំពុងតែមានការកកស្ទះ ខណៈបុគ្គលិកសុីន ទ្រី កំពុងតវ៉ាអត្ថប្រយោជន៍ការងារ

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ គំនរសំរាមនៅក្នុងទីក្រុងភ្នំពេញ ជាពិសេសនៅតាមទីតាំងមួយចំនួនធំមានការកកស្ទះ គជាគំនរ ខណៈគ្មានបុគ្គលិកមកប្រមូលសំរាមដូចថ្ងៃធម្មតា ខណៈពួកគេកំពុងតែធ្វើការតវ៉ាទាមទារអត្ថប្រយោជន៍ការងារពីក្រុមហ៊ុន។

បើតាមការចុះផ្សាយពីប្រភពនានាបានឱ្យដឹងថា បញ្ហាកកស្ទះសំរាមនេះក៏ដោយសារតែបុគ្គលិករបស់ក្រុមហ៊ុន ស៊ីនទ្រីបានធ្វើការតវ៉ា ដោយស្នើសុំបន្ថែមទៅលើអត្ថប្រយោជន៍ការងារមួយចំនួនដល់ពួកគេ។

សូមជម្រាបជូនថា ការតវ៉ានេះចាប់តាំងពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដោយសារមានករណីបើកប្រាក់ខែយឺតយ៉ាវសំរាប់ខែកញ្ញា ហើយកម្មករនិយោជិតចំណុចទាមទារនូវចំណុចមួយចំនួនដូចជា ប្រាក់បំណាច់អតីតភាព ប្រាក់សំណងជម្ងឺចិត្ត ប្រាក់ជួសឱ្យការជូនដំណឹង ប្រាក់ខែចុងក្រោយ និង ការឈប់សម្រាកប្រចាំនៅសល់៕

Related Articles