We TV Cambodia

បញ្ហាពិភពលោកធំៗ២ ជួយឲ្យវៀតណាមទាញចំណូលបានរាប់ពាន់លានដុល្លារ

បញ្ហាពិភពលោកធំៗ២ ជួយឲ្យវៀតណាមទាញចំណូលបានរាប់ពាន់លានដុល្លារ

ប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមត្រូវបានគេមើលឃើញថា មានភាពលេចធ្លោខ្លាំងលើឆាកអន្តរជាតិ ទាំងផ្នែកនយោបាយ ទំនាក់ទំនងអន្តរជាតិ និងសេដ្ឋកិច្ច ពិសេសការរៀបចំកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជាមួយលោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើងតែម្ដង។

ជាមួយគ្នានេះ វៀតណាមបានទាញផលចំណេញរាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលពិភពលោកបានជួបនូបបញ្ហាធំៗចំនួន២ រួមមាន៖

១, សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន៖ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន គឺជាសង្គ្រាមថ្មីមួយក្នុងសតវត្សទី២១ នេះ ដែលវាមានភាពខ្លាំងក្លា និងប្រើរយៈពេលយូរ ហើយក្នុងសង្គ្រាមនេះ វៀតណាមបានទាញផលចំណេញច្រើនជាងគេ ដោយក្រុមហ៊ុនធំៗរបស់អាមេរិកជាច្រើន បានសម្រេចរៀបបង្វេចចេញពីចិន ទៅបោះទីតាំងនៅវៀតណាមវិញម្ដង ដូចជាក្រុមហ៊ុន Foxconn និងក្រុមហ៊ុន Apple ជាដើម។

២, វិបត្តិកូវីដ១៩៖ ត្បិតថាវិបត្តិកូវីដ១៩ បានជះឥទ្ធិពលលើបណ្ដាប្រទេសទាងអស់ទូទាំងពិភពលោក ប៉ុន្តែសម្រាប់វៀតណាម គឺមានភាពចំណេញច្រើនចំពោះពាណិជ្ជកម្មក្រៅស្រុក ទោះបីស្ថានភាពក្នុងស្រុកបានជួបបញ្ហាបន្តិចក្ដី។ ការចំណេញរបស់វៀតណាមក្នុងវិបត្តិកូវីដ១៩ គឺការលក់សម្ភារៈការពារដូចជា ម៉ាស និងសម្លៀកបំពាក់ពេទ្យជាដើម ដោយសារតែវៀតណាមសម្បូររោងចក្រផលិតផលិតផលប្រភេទនេះ។ មិនតែប៉ុណ្ណោះ វៀតណាមបាននាំអង្ករចេញទៅទីផ្សារបរទេសបានរាប់ម៉ឺនតោនឯណោះ ក្នុងខណៈដែលប្រទេសនាំអង្ករចេញផ្សេងទៀតរួមមាន កម្ពុជា ថៃ ឥណ្ឌាជាដើម ត្រៀមអង្ករទុកសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកកំលុងវិបត្តិកូវិដ១៩។

អត្ថបទដោយ៖ Nevin

Related Articles