We TV Cambodia

បញ្ហាធ្ងន់ហើយ!  Facebook ត្រូវរដ្ឋអាមេរិក ៤៨រដ្ឋប្ដឹង

បញ្ហាធ្ងន់ហើយ!  Facebook ត្រូវរដ្ឋអាមេរិក ៤៨រដ្ឋប្ដឹង

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNBC កាលពីថ្មីៗនេះ បានឱ្យដឹងថា គណកម្មការពាណិជ្ជកម្មរដ្ឋសហព័ន្ធ FTC និងតំណាងរដ្ឋប្រមាណជា​៤៨រដ្ឋ បានដាក់ពាក្យប្ដឹងទៅហ្វេសប៊ុក ទៅលើសំណុំរឿងដ៏ក្ដៅគគុកមួយ។ ការប្ដឹងផ្ដល់នេះផ្ដោតសំខាន់ទៅលើការទិញយកក្រុមហ៊ុនយក្សពីរ Instagram និង WhatsApp ដែលបានទិញយកមកធ្វើជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនអស់ជាច្រើនឆ្នាំហើយនោះ។

ហើយចុះបើគ្រាន់តែទិញហេតុអ្វីត្រូវប្ដឹងគេ? ចំណុចដែលគេប្ដឹងនោះត្រង់ថា Facebook ធំពេក ហើយការទិញយក Instagram និង WhatsApp ត្រូវបានគេសង្ស័យថាធ្វើឡើងដោយបង្ខិតបង្ខំ។ ការពិតទៅ នៅសហរដ្ឋអាមេរិកមានចលនាចង់ឱ្យហ្វេសប៊ុកបំបែកខ្លួនយូរណាស់មកហើយ ដោយហេតុថាក្រុមហ៊ុនមួយនេះធំខ្លាំងហើយ នៅទិញបញ្ចូលផ្លេតហ្វមពីរផ្សេងទៀតដូចជា Instagram និង WhatsApp ដែលធ្វើឱ្យ ក្រុមហ៊ុនតូចលុយតិច គ្មានលទ្ធភាពនឹងប្រកួតក្នុងទីផ្សារជាមួយនោះទេ ដោយជាលទ្ធផលចុងក្រោយមានតែជម្រើសពីរ គឺស្លាប់ ឬលក់ខ្លួនឱ្យហ្វេសប៊ុកតែប៉ិនហ្នឹង។

Related Articles