We TV Cambodia

បញ្ហាធំៗ ៣ ដែលទីក្រុងភ្នំពេញនឹងជួបប្រទះក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត

បញ្ហាធំៗ ៣ ដែលទីក្រុងភ្នំពេញនឹងជួបប្រទះក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត

ពីមួយឆ្នាំទៅមួយឆ្នាំ ការអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញមានការកើនឡើងជាលំដាប់ ដោយអការខ្ពស់ៗជាច្រើនបានលេចរូបរាងឡើង ផ្សារទំនើប លំនៅដ្ឋាន ខុនដូ ស្ពានអាកាស ផ្លូវថ្នល់ និងការពង្រីកក្រុងជាដើម ដែលធ្វើឲ្យទីក្រុងភ្នំពេញកាន់តែក្លាយជាទីចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន។ ស្របពេលជាមួយគ្នានៃការអភិវឌ្ឍន៍ឥតឈប់ឈរនេះ ទីក្រុងភ្នំពេញចាប់ផ្ដើមជួបនូវបញ្ហាមួយចំនួនដែរ ហើយក្នុងករយៈពេល ៥ឆ្នាំទៅមុខទៀត បញ្ហាធំៗទាំង៤ នេះក្លាយជាបញ្ហាចម្បងដែលត្រូវដោះស្រាយ៖

១, បញ្ហាចរាចរណ៍៖ ដូចដែលឃើញជាក់ស្ដែង បច្ចុប្បន្នចរាចរណ៍ក្នុងទីក្រុងភ្នំពេញកំពុងមានភាពស្ទះខ្លាំងស្រាប់ទៅហើយ ខណៈដែលចំនួនប្រជាជនក្នុងរាជធានីភ្នំពេញមានប្រមាណ ៣លាននាក់ ហើយក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត ភ្នំពេញត្រូវបានគេព្យាករណ៍ថា នឹងមានប្រជាជនកើនដល់ជាង ៤លាននាក់ឯណោះ។ ដូច្នេះ ច្បាស់ណាស់ថា ក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត បញ្ហាចរាចរណ៍នឹងក្លាយជាបញ្ហាចម្បងដែលត្រូវដោះស្រាយ។

២, បញ្ហាសំរាម៖ បញ្ហាសំរាមក៏នឹងក្លាយជាបញ្ហាចម្បងដែរ ក្នុងរយៈពេល ៥ឆ្នាំខាងមុនទៀត ដោយសារតែចំនួនប្រជាជនមានការគើនឡើង ដូច្នេះខាងប្រើប្រាស់ផ្សេងៗក៏មានការកើនឡើងដែរ ដែលធ្វើឲ្យចំនួនសំរាមកាន់តែកើនឡើងទ្វេដង។ មួយវិញទៀត បច្ចុប្បន្នការគ្រប់គ្រងសំរាមក្នុងទីក្រុងភ្នំពេញក៏ពុំទាន់មានភាពល្អប្រសើរនៅឡើយនោះដែរ។

៣, ការបំពុលបរិស្ថាន៖ ការបំពុលបរិស្ថានបានកើតឡើងរួចទៅហើយក្នុងបណ្ដាទីក្រុងដែលមានប្រជាជនរស់នៅច្រើនដូចជាទីក្រុងប៉េកាំង ប្រទេសចិន, ទីក្រុងបាងកក ប្រទេសថៃ និងទីក្រុងក្នុងប្រទេសផ្សេងៗទៀត ហើយបើដូចការព្យាការណ៍ដែលថា ៥ឆ្នាំខាងមុខទីក្រុងភ្នំពេញនឹងមានប្រជាជនកើនដល់ជាង ៤លាននាក់មែននោះ ពិតណាស់ការប្រើប្រាស់យានយន្តនឹងមានការកើនឡើង ដូច្នេះការបំពុលទីក្រុងក៏នឹងកើតមានដូចគ្នា ប៉ុន្តែអាចនឹងស្ថិតក្នុងកម្រិតតិចតួច មិនខ្ពស់ដូចទីក្រុងក្នុងបណ្ដាប្រទេសធំៗនោះទេ។

អត្ថបទដោយ៖ Nevin

Related Articles