We TV Cambodia

បញ្ឈប់ទម្លាប់ទាំងនេះភ្លាម បើមិនចង់ចាស់មុនអាយុ

បញ្ឈប់ទម្លាប់ទាំងនេះភ្លាម បើមិនចង់ចាស់មុនអាយុ

គ្មានមនុស្សស្រីចង់បានភាពជ្រីវជ្រួញ ចាស់មុនវ័យនោះទេ។ ប៉នុតែបើអ្នកមានទម្លាប់មិនល្អក្នុងការរស់នៅ នោះវាប្រាកដជារត់មករកអ្នកជាក់ជាពុំខាន។ ដូច្នេះ ប្រសិនបើអ្នកចង់បានភាពស្រស់ស្អាត ក្មេងជាងវ័យដោយធម្មជាតិ ចូរផ្លាស់ប្ដូរសកម្មភាពប្រចាំរបស់អ្នកដូចខាងក្រោម៖​

១. ញុំទឹក​តិច​ពេក

ទឹក ​គឺ​មាន​គុណ​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខភាព និង​សម្រស់ ព្រោះ​បើ​អ្នក​ពិសារ​មិន​គ្រប់គ្រាន់​ទេនោះ ​ស្បែក​នឹង​ស្ងួត ស្រអាប់ មិន​ភ្លឺថ្លា​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ចាស់។ គួរ​តែ​ព្យាយាម​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ព្រោះ​វា​អាច​ជួយ​ឲ្យ​រូបរាង​អ្នក​ស្រស់​ស្អាត ស្បែក​មាន​សំណើម និង​ក្មេង​ជាង​វ័យ។

២. របប​អាហារ

អ្នក​គួរ​តែ​ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន ជាង​អាហារ​បំពង​ ឬ អាហារសម្រន់ ព្រោះបើ​អ្នក​ជ្រើស​រើស​មិន​ត្រឹម​ត្រូវ​នោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ឆាប់ចាស់​ មិន​ស្អាត​ គ្មាន​ភាព​ស្រស់​ថ្លា ហើយ​ធ្វើ​ឲ្យ​រូបរាង​ធាត់ មិន​រឹងមាំ ស្រឡូន​ស្អាត។

៣. ទទួលទានគ្រឿងស្រវឹង

ការ​ទទួល​ទាន​ជាតិ​អាល់កុលច្រើន ​គឺ​វា​ទៅ​បំផ្លាញ​មិន​ឲ្យ​កោសិកា​ថ្មី​លូតលាស់​ បាត់​បង់​សំណើម​ដែល​ត្រូវ​ទ្រទ្រង់​ដល់​ស្បែក​ និង​ បង្អាក់​សារជាតិ​ចិញ្ចឹម​ក្នុង​ស្បែក​ និង​រាង​កាយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ឆាប់ចាស់។

៤. មិន​សម្អាត​ការ​ makeup ចេញ

ពេល​ដែល​អ្នក​ប្រើ​ប្រាស់​គ្រឿង​ makeup ​ហើយ​មិន​ជូត​សម្អាត​ចេញ​នោះ​ គឺ​វា​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​អ្នក​ខូច​ ព្រោះ​វា​ទៅ​បិទ​រន្ធ​ញើស​ដែល​មិន​អាច​ឲ្យ​ស្បែក​មុខ​បញ្ចេញ​ជាតិ​ពុល​ ហើយ​ធ្វើ​ឲ្យ​សារធាតុ​គីមី​ជ្រាប​ចូល​ស្បែក​បាន​យ៉ាង​ងាយ។

៥. គេង​មិន​បាន​គ្រប់​គ្រាន់

បើ​អ្នក​ទម្លាប់​គេង​មិន​គ្រប់​គ្រាន់​នោះ ​គឺ​​ស្បែក​​មិន​ភ្លឺ​ថ្លា​​នោះ​ដែរ​ ដូច្នេះ​អ្នក​គួរ​តែ​ព្យាយាម​គេង​ឲ្យ​បាន​ត្រឹម​ត្រូវ។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles