We TV Cambodia

បញ្ឈប់ការប្រើប្រាស់ទូរសព្ទកំឡុងពេលចួលបន្ទប់ទឹក​ បើមិនចង់..

បញ្ឈប់ការប្រើប្រាស់ទូរសព្ទកំឡុងពេលចួលបន្ទប់ទឹក​ បើមិនចង់..

បញ្ឈប់ការប្រើប្រាស់ទូរសព្ទកំឡុងពេលចួលបន្ទប់ទឹក​ បើមិនចង់..

មនុស្សភាគច្រើន នាពេលបច្ចុប្បន្នគឺចូលចិត្តប្រើទូរសព្ទ ជាប់តាមខ្លួនរហូត។ ជាក់ស្ដែង ការប្រើប្រាស់ទូរស័ព្ទចល័តមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែបើសិនសួម្បីតែចូលបន្ទប់ទឹកក៏ឃ្លាតទូរសព្ទមិនបាននោះ វាមានផលអាក្រក់ខ្លះដែលអ្នកគួរតែដឹង៖

១,ការរីករាលដាលនៃបាក់តេរី៖ ក្នុងការស្រាវជ្រាវថ្មីៗបានបង្ហាញថា ទូរស័ព្ទពោរពេញទៅដោយបាក់តេរីអ៊ីកូឡាយ(E.coli) ដែលជាប្រភេទបាក់តេរីប៉ះពាល់ដល់សុខភាព វាធ្វើអោយអ្នកមានបញ្ហា ពោះវៀនតូចដូចជា ការពុលអាហារ ហើយវាក៏មិនមែនតែជាបាក់តេរីតែមួយប្រភេទដែលគេបានរកឃើញក្នុងបន្ទប់ទឹកដែរ។

២. ប្រឈមនឹងជំងឺឫសដូងបាត៖​ កាលណាដែលអ្នកចំណាយពេលយូរអង្គុយលើចានបង្គន់ វាធ្វើអោយផ្នែកខាងក្នុងនៃសារពាង្គកាយមានសំពាធ ដែលជាហេតុធ្វើអោយសារពាង្គកាយដំណើរការមិនប្រក្រតី។ ដូច្នេះវាបង្កអោយកើតជាឫសដូងបាត។

៣. បង្អាក់សមត្ថភាពការគិត៖ អ្នកប្រើប្រាស់ទូរសព្ទ រមែងបង្កអោយមានបញ្ហាផ្សេងៗ ដែលនាំអោយមានផលប៉ះពាល់ដល់ការងារក៏ដូចជារឿងផ្ទាល់ខ្លួន។

៤. ប៉ះពាល់ដល់សាច់ដុំត្រគៀក៖ ជាទូទៅ ពោះវៀន ប្លោកនោម ឬយោនី នឹងមានបញ្ហា ដោយសារតែសាច់ដុំត្រង់ត្រគៀកមិនខ្លាំង ក្នុងការការពារ និងទ្រទ្រង់ពួកវាដូចមុន នេះមកពីការអង្គុយ ដែលធ្វើអោយពឹតនឹងពោះវៀនយូរពេក។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles