We TV Cambodia

បច្ជុប្បន្នមានអ្នកចូលរួមបរិច្ចាកជាង ៣០លាន$ ក្នុងការទិញវ៉ាក់សាំងកូវិដ១៩

បច្ជុប្បន្នមានអ្នកចូលរួមបរិច្ចាកជាង ៣០លាន$ ក្នុងការទិញវ៉ាក់សាំងកូវិដ១៩

តាមការបព្ជាក់ឱ្យដឹងរបស់ សម្តេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា កាលពីយប់ម្សិលមិញនេះ បានឱ្យដឹងថា គិតមកទល់ពេលនេះ ថវិកាដែលសប្បុរសជនចូលរួមបរិច្ចាគតិច ច្រើនតាមសទ្ធាជ្រះថ្លា ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ មានប្រមាណជាង ៣០លានដុល្លារហើយ។ ទន្ទឹមនឹងមានការចូលរួមយ៉ាងក្រៃលែងបែបនេះ សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ជាគោលដៅធំ យើងមានបំណងចាក់វ៉ាក់ជូនប្រជាជនឱ្យបាន ១០លាននាក់ ដែលត្រូវការវ៉ាក់សាំង ២០លានដូស។ ប៉ុន្តែ ចំពោះតម្រូវការនាដំណាក់កាលទីមួយ កម្ពុជាមានតម្រូវការវ៉ាក់សាំង ចំនួន១លានដូស សម្រាប់ចាក់ជូនប្រជាជន ៥០ម៉ឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យ។ បើយោងតាមការពន្យល់របស់សម្តេចតេជោ អ្នកដែលមានអាទិភាពបានវ៉ាក់សាំងមុនគេ គឺក្រុមគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៍គ្រប់ប្រភេទរហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។

អត្ថបទដោយ៖ ពិសី

Related Articles