
ដោយៈ ទិន សុខាវុធ
នៅក្នុងបទវិភាគមួយមានចំណងជើងថា «More than just money: Digital technologies can help narrow the trade finance gap» ចុះផ្សាយនៅលើគេហទំព័ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីខែ ១០ ឆ្នាំ ២០១៩ លោក Kijin Kim អ្នកឯកទេសផ្នែកហិរញ្ញប្បទានពាណិជ្ជកម្មប្រចាំ ADB បានលើកឡើងថា បច្ចេកវិទ្យឌីជីតល់អាចជួយសំរួលការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មអោយដល់សហគ្រាសធុនតូចនិងមធ្យមបាន។
«Fintech or financial technology makes use of mobile internet
access, blockchain, artificial intelligence, and big data to improve access to
information with fewer security concerns. These technologies can help improve
efficiencies substantially at various stages of international trade. They help
address the three challenges previously mentioned, and therefore draw more
small and medium-sized enterprises into global trade,» នេះជាសំណេររបស់លោក
Kijin Kim នៅក្នុងបទវិភាគរបសលោក។
លោក Kijin Kim បានពន្យល់ថា ឧបសគ្គដ៏ធំបំផុតដល់ការផ្តល់ហិរញ្ជប្បទានសំរាប់ប្រតិបត្តិការពាណិជ្ជកម្មរបស់សហគ្រាសធុតតូចនិងមធ្យម (SME) គឺបញ្ហាក្រដាសស្នាមរដ្ឋបាលដែលគួរអោយទុកចិត្ត សំរាប់ទទួលបាននូវហិរញ្ញប្បទានទាំងនោះ។ ជាកុសលល្អ បច្ចេកវិទ្យាឌីជីតល់ មានដូចជា ឯកសារអេឡិចត្រូនិក Blockchain និង បញ្ញាសិប្បនិមិត្តជាដើម បាននិងកំពុងជួយបង្កើនការទុកចិត្តរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងឡាយ ក្នុងការផ្តល់ហិរញ្ញប្បទានអោយដល់បណ្តាសហគ្រាសធុនតូចនិងមធ្យម។
«For example, electronic bills of lading and other e-documents
can greatly enhance process efficiency by reducing paperwork and facilitating
transactions with customs. Blockchain and artificial intelligence can
facilitate due diligence and payments for small businesses that have difficulty
finding representative banks. Fintech firms using big data coupled with
artificial intelligence can ease the costs of asymmetric information by
providing alternate (non-bank) credit information.»
ក៏ប៉ុន្តែទោះជាយ៉ាងនាក៏ដោយ ក៏អ្នកឯកទេសផ្នែកហិរញ្ញប្បទានពាណិជ្ជកម្មរូបនេះ បានទទួលស្គាល់ថា សំរាប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងឡាយ ការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាឌីជីតល់នៅក្នុងគ្រឹះស្ថានរបស់ពួកគេ ទាមទារពេលវេលាយូរ ពីព្រោះប្រព័ន្ធនេះមានតំលៃថ្លៃ និងមិនទាន់មានស្តង់ដាររួមមួយសំរាប់អោយប្រព័ន្ធនេះអាចដំណើរការបាននៅគ្រប់ទីកន្លែងឡើយ។ មួយវិញទៀត ច្បាប់និងបទដ្ឋានសំរាប់គ្រប់គ្រងប្រព័ន្ធឌីជីតល់ ក៏នៅមានមិនគ្រប់គ្រាន់នៅឡើយដែរ។
អាស្រ័យហេតុនេះ លោក Kijin Kim បានផ្តល់នូវអនុសាសន៍ចំនួន ៣ ដូចខាងក្រោមនេះ៖
១. ត្រូវបង្កើតនូវស្តង់ដារឌីជីតល់ពាណិជ្ជកម្មរួមមួយដែលអាចមានឈ្មោះថា «Digital Standards for Trade» សំរាប់អោយប្រព័ន្ធឌីជីតល់នានាអាចដំណើរការជាមួយគ្នាបាននៅក្នុងប្រតិបត្តិការពាណិជ្ជកម្មទាំងឡាយ។
២. ត្រូវបង្កើតស្តង់ដារអត្តសញ្ញាណសកលមួយ ដែលអាចមានឈ្មោះថា «Global Legal Entity Identifier» សំរាប់ផ្តល់អត្តសញ្ញាណតែមូយគត់ខុសៗគ្នាដល់បណ្តាក្រុមហ៊ុនទាំងឡាយ។
៣. ត្រូវអនុវត្តបណ្តាច្បាប់និងបទដ្ឋានទាំងឡាយដែលត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការធ្វើពាណិជ្ជកម្មរវាងប្រទេសនានា ដោយហេតុថាច្បាប់ទាំងអស់នោះ បានបង្កើតឡើងនូវស្តង់ដាររួមជាច្រើនរួចជាស្រេចទៅហើយនៅក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ៕
