We TV Cambodia

បង្កងទឹកសាបនៅខេត្ដតាកែវ នៅតែមានភាពពេញនិយម សម្រាប់ភ្ញៀវទេសចរណ៍

បង្កងទឹកសាបនៅខេត្ដតាកែវ នៅតែមានភាពពេញនិយម សម្រាប់ភ្ញៀវទេសចរណ៍

យោងតាមប្រសាសន៍របស់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានលើកឡើងថា តាកែវគឺជាខេត្តតំបន់កសិកម្មមួយដ៏ល្បីល្បាញមួយ ហើយកន្លងមកបាន​ជួយ​សម្រួលដល់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តអោយមានជីវភាពធូរស្រាលជាងមុន ហើយថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​មក​​លេងកំសាន្ត និងក៏បានមកភ្លក្ស ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ពិសេសរសជាតិបង្កងទឹកសាបធម្មជាតិតែម្ដង។

កំលុងពេលដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ ជារៀងរាល់ឆ្នាំ គឺសម្បូរនៅរដូវទឹកឡើង និងចាប់ផ្តើមស្រក ចន្លោះពីខែកញ្ញា ដល់ខែវិច្ឆិកាហើយ បង្កងទឹកសាបធម្មជាតិនេះត្រូវបានប្រជានេសាទ នេសាទបានពីតំបន់ទឹកលិច មាននៅស្រុកអង្គរបុរី បូរីជលសារ និងកោះអណ្តែត ហើយក្នុងមួយរដូវៗ អាចនេសាទបាន ច្រើននិងផ្គត់ផ្គង់ដល់ទីផ្សារក្នុងខេត្ត និងក្រៅខេត្តបានចំនួន៨៧តោន ។

ឯកឧត្តមបានបញ្ជាក់ទៀតថា នៅទូទាំងខេត្តតាកែវមានសហគមន៍នេសាទចំនួន ១៨ ក្នុងនោះបានចុះបញ្ជីហើយចំនួន ១០សហគមន៍ នឹងមានស្ថានីយ៍កសិកម្មកំពុង​ដំ​​ណើរ​​ការ​​ចំនួន ២៣ស្ថានីយ៍ ក្នុងនោះមានស្ថានីយ៍ បង្កាត់កូនបង្កងចំនួន ២ស្ថានីយ៍ នៅក្រុងដូនកែវនិងស្រុកអង្គរបូរី ហើយខេត្តតាកែវ ក៏មានស្រះចិញ្ចឹមបង្កង ចំនួន​២​កន្លែង​នៅស្រុកអង្គបូរី និងស្រះចិញ្ចឹម បង្កង សាកល្បងចំនួន០២ស្រះនៅស្រុកកោះអណ្តែត ដែលជួយផ្គត់ផ្គងបង្កងទឹកសាបធម្មជាតិសម្រាប់លក់ចេញទៅក្នុងខេត្ត និង ក្រៅខេត្ត។​

ដោយ៖ Stince

ប្រភព៖ APK

ប្រភពរូបភាព៖បង្កងបឹងធម្មជាតិខេត្តតាកែវ

Related Articles