We TV Cambodia

ជួយប្រកាសស្វែងរក និងផ្ដល់ថវិកាដល់បុរសកំសត់ម្នាក់

ជួយប្រកាសស្វែងរក និងផ្ដល់ថវិកាដល់បុរសកំសត់ម្នាក់

រមាណជាជាង កន្លះខែកន្លងមកនេះ មានវីដេអូខ្លីមួយរបស់យុវជនកំសត់ម្នាក់ ដែលមានបំណង ធ្វើដំណើរថ្នើរជើង ពីខេត្ដកំពង់ចាម ទៅកាន់ខេត្ដសៀមរាប ដើម្បីទៅមើលប្រាសាទអង្គវត្ដ ហើយបានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ និងពាក្យសម្ដីរបស់គាត់ ដែលក្នុងនាមជា យុវជនមួយរូបត្រូវបានគេយល់ថា ជាបុគ្គលដែលមានបញ្ហាប្រសៃប្រសាទ តែអាចនិយាយបាននូវពាក្យពេចន៍ គួរពិរោះស្ដាប់ផងដែរ។


បុរសកំសត់ រូបនេះ នៅមិនទាន់មានអ្នកអាចកំណត់ពីប្រភពរបស់គាត់ច្បាស់លាស់នោះទេ ដោយឡែក កាលពីពេលថ្មីនេះទៀតសោធ ស្រាប់តែលេចចេញនូវវីដេអូ ថ្មីមួយទៀត កាន់តែភ្ញាក់ផ្អើលទៀតនោះ គឺនៅខេត្ដសៀមរាប ដែលគាត់អាចនិយាយពីច្បាប់សិទ្ធិនៃការរស់នៅរបស់មនុស្ស ដែលផ្ដោតសំខានលើ បុគ្គលមួយចំនួនដែលមានចំណេះដឹងផ្នែកច្បាប់ ប៉ុន្ដែបែជាមិនគោរពច្បាប់ទៅវិញ រហូតធ្វើឲ្យមានការ អាណិត អាសូរលាយលំនឹងការ កោតសរសើរ ពីមហាជន មិនតិចទេលើបណ្ដាញសង្គមហ្វេសប៊ុក។ លើសពីនោះទៅទៀត ក៏មានយុវជនជាសប្បុរសជនម្នាក់បានប្រកាស ស្វែងរក និង ឧបត្ថម្ភជាថវិកា ចំនួន ២០០ ដុល្លារ ដល់គាត់ផងដែរ។
បុរសដែលប្រកាសតាមហ្វេសប៊ុកឈ្មោះ dara chhayly ប្រកាសថា “ខ្ញុំសូមប្រកាសស្វែងរកគាត់បើបងប្អូនណាដឹងគាត់នៅទីណាក៏អាចអោយគាត់មកទាក់ទងខ្ញុំផ្ទាល់លេខនេះ095988733 ចងជួយជាថវិការ200$ជូនដល់បងប្រុសសំរាប់ទឹកចិត្តជាកូនខ្មែរ1រូបគួរអោយកោសសើរសំរាប់រូបខ្ញុំ……… @”។ នៅមានអ្នកគាំទ្រ និង កោតសរសើរ យុវជនរូបនេះ តាមរយៈការខមិន និង ស៊ែតៗគ្នាផងដែរ។

Related Articles