អត្រានៃកំណើន តម្រូវការទីផ្សារចំណីអាហារអនឡាញ នៅក្នុងទីក្រុង ហូជីមិញ (សៃហ្គន)ប្រទេសវៀតណា ត្រូវបានគេបង្ហាញថា មានការកើនឡើងខ្លាំងត្រឹមចុងឆ្នាំ ២០១៩ ដែលទិន្ន័យនេះមានកម្រិតកើនឡើង ដល់ទៅ៦ដង។
យោងតាមទិន្ន័យអង្កេតត្រូវបានចុះផ្សាយឡើងដោយ សហគ្រាសចំណីអាហារ ប្រទេសវៀតណាម បានបង្ហាញថាប្រជាជនវៀតណាម នៅទីក្រុង ហូជីមិញ មានការចាប់អារម្មណ៍នឹងការ កម្ម៉ង់អាហារ តាមប្រព័ន្ធអនឡាញ កើនឡើងដល់ទៅ១០% ច្រើនជាងតម្រូវការ ក្នុងទីក្រុងហាណូយ។ ការអង្កេតនេះត្រូវបានធ្វើឡើងដោយការបូកសរុបជា ទិន្ន័យតាមរយៈ ការប្រើប្រាស់ App ផ្សេងៗ ។
ប្រជាជនមានចំនួនដល់ទៅ៦០% ក្នុងទីក្រុងហាណូយ និង ហូជីមិញ ដែលកំពុងតែមាន App កម្ម៉ង់អាហារ ។ ហើយ៣ភាគ៤នៃប្រជាជនទាំងនេះ ក៏កំពុងតែប្រើប្រាស់ដោយផ្ទាល់ជាមួយនឹងសេវាកម្ម។ មានអតិថិជនខ្លះ បានប្រើប្រាស់ ការកម្មង់នេះយ៉ាងច្រើនដល់ទៅ ១០ដង ក្នុងមួយសប្ដាហ៍ ខណៈដែលមានប្រជាជនត្រឹមតែ៤០% ធ្វើអាហារនៅផ្ទះ ញ៉ាំដោយខ្លួនឯង។
អតិថិជន ដែលត្រូវបានបញ្ជាក់ថាមានការប្រើប្រាស់ សេវាអាហារអនឡាញ ភាគច្រើន ជាអតិថិជនស្រី ដែលមានវ័យក្រោម ៣០ឆ្នាំ ហើយជាបុគ្គលិកក្រុមហ៊ុន។
ដោយ៖ Stince
