We TV Cambodia

នៅពេលលោក ប៉ៃដិន ឡើងកាន់អំណាច តើចំណងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក និងទៅជាយ៉ាងណា?

នៅពេលលោក ប៉ៃដិន ឡើងកាន់អំណាច តើចំណងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក និងទៅជាយ៉ាងណា?

យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា វាមិនទំនងទេថា ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន អាចនឹងក្លាយជាបេក្ខជនពេញចិត្តមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ប្រធានាធិបតី ដូណាល់ ត្រាំ មានលក្ខណៈប្លែកក្នុងចំណោមមេដឹកនាំរបស់អាមេរិក ចំពោះឆន្ទៈរបស់លោកក្នុងការចូលរួមដោយផ្ទាល់ ជាមួយលោក គីម ដោយផ្ដល់នូវអារម្មណ៍នៃភាពស្របច្បាប់ បើទោះបីជាការប្រឹងប្រែងទាំងនោះបានជាប់គាំងក៏ដោយ។ ប៉ុន្តែយ៉ាងណាមិញ លោក បៃដិន បានធ្វើការរិះគន់ចំពោះការចូលរួមរបស់លោក ត្រាំ ជាមួយលោក គីម ជុងអ៊ុន។ លោក បៃដិន បានហៅលោក គីម ថាជាឧក្រិដ្ឋជន អំឡុងពេលជជែកដេញដោលប្រធានាធិបតី ហើយបានរិះគន់យ៉ាងខ្លាំង ចំពោះកូរ៉េខាងជើងពេញមួយយុទ្ធនាការឃោសនាប្រធានាធិបតី នៅឆ្នាំនេះ។ វាមិនច្បាស់ទេថា តើនឹងមានអ្វីកើតឡើង នៅអាណតិ្តរបស់លោក បៃដិន នោះទេ។

មិនដូចលោក ត្រាំ នោះទេ លោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា គាត់នឹងមិនចង់អង្គុយជាមួយ លោក គីម ដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែគំរូមុនបានបង្ហាញថា ប្រទេសកូរ៉េខាងជើងមានទំនោរទៅរកការបង្កហេតុណាមួយ នៅក្នុងដំណាក់កាលដំបូង នៃរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក។

លោក ប៉ៃដិន

ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលតែប៉ុន្មានសប្ដាហ៍ បន្ទាប់ពីការស្បថឡើងកាន់ដំណែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៧ ដោយអាចកំណត់បានថា ជាឆ្នាំបង្ហាញភាពតានតឹងផងដែរ។ ក្រុមអ្នកជំនាញកំពុងរង់ចាំមើលថា តើកូរ៉េខាងជើងនឹងធ្វើរឿងដូចគ្នា ដាក់លោក បៃដិន ដែរទេ?

ប្រែសម្រួលដោយ៖ ​ពិសី

Related Articles