
ដោយ៖ស្រីពេជ្រ
ការអានគឺជាកូនសោរដែលជួយនាំអ្នកទៅរកគន្លឹះថ្មីៗ និងការគិតបែបវិជ្ជមានដែលអ្នកត្រូវតែរៀនពីអ្វីដែលថ្មី ហើយសាកល្បងជាមួយបទពិសោធន៍ទាំងនោះ។
ដូចជាលោក អុីឡុន មាកស៍ បាននិយាយថាគាត់បានរៀនពីរបៀបបង្កើតរ៉ុកកែតដោយការអានសៀវភៅ ចំណែកលោក វរិនប៊ូប បានក្លាយជាអ្នកវិនិយោគដ៏ជោគជ័យបំផុតរបស់អាមេរិច ព្រោះគាត់បានវិនិយោគពេលវេលារបស់គាត់ជាមួយការអានយ៉ាងសកម្មដើម្បីរៀនសូត្រគ្រប់យ៉ាងគ្រប់ឧស្សាហកម្មទាំងអស់។
រីឯ ស្ថាបនិកហ្វេសប៊ុកលោក ម៉ាក ហ្សូគ័រប័ក បានចាប់ផ្តើមបើកក្លឹបអានសៀវភៅផ្ទាល់ខ្លួននៅឆ្នាំ ២០១៥ ដើម្បីទទួលចំណេះដឹងថ្មីៗពីការអានសៀវភៅរៀងរាល់ពីរសប្តាហ៍ម្ដង។
ពួកគេមិនមែនជាមនុស្សតែម្នាក់ទេ ដែលចូលចិត្តអានសៀវភៅ ដោយសារតែពួកគេដឹងថារាល់បញ្ហាតែមួយ ដែលពួកគេជួបប្រទះនាពេលនេះគឺជាបទពិសោធន៍ដែលអ្នកទាំងនោះធ្លាប់ឆ្លងកាត់ ហើយបានរកឃើញដំណោះស្រាយដោយសរសេរជាសៀវភៅដែលយើងអាចអាននឹងស្រាវជ្រាវបន្ថែមបាន។
ជារួមមក បុគ្គលដែលទទួលបានភាពជោគជ័យ គឺមានភាពវៃឆ្លាតគ្រប់គ្រាន់ក្នុងការមើលសៀវភៅ ព្រោះវាគឺជាការអប់រំដ៏ល្អបំផុត ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរដែលអាចកែប្រែពិភពលោកនេះបាន៕
