We TV Cambodia

ថៃបានបំពាក់ប្រព័ន្ធ 5G ក្នុងរ៉ូបូតសម្អាតដៃជួយដល់អ្នកដើរផ្សារដើម្បីការពារវីរុស

ថៃបានបំពាក់ប្រព័ន្ធ 5G ក្នុងរ៉ូបូតសម្អាតដៃជួយដល់អ្នកដើរផ្សារដើម្បីការពារវីរុស
រ៉ូបូត 5G K9 ចែកចាយជែលលាងដៃដល់ភ្ញៀវនៅផ្សារទំនើបមួយក្នុងក្រុងបាងកក / © AFP

ក្រុង​បាងកក៖ រ៉ូបូត​ឆ្កែ​ឈ្មោះ K9 ចូល​ខ្លួន​មក​​បម្រើ​ទឹក​លាង​ដៃ​ ដល់​កុមារ​ និង​អ្នក​ដើរ​ផ្សារ។ នេះ​ជា​មធ្យោបាយ​ថ្មី​ប្លែក​​ ដែល​​​ផ្សារ​ទំនើប​នៅ​​ថៃ​បាន​អនុវត្ត ខណៈ​ដែល​ប្រទេស​​នេះ​បាន​បន្ធូរបន្ថយ​បម្រាម​​​រឹត​បន្តឹង​​ការ​ដើរ​ហើរ​ និង​ដំណើរការ​ទីប្រជុំជន​ឡើង​វិញ។

រ៉ូបូត 5G K9 ចែកចាយជែលលាងដៃដល់ភ្ញៀវនៅផ្សារទំនើបមួយក្នុងក្រុងបាងកក / © AFP

រ៉ូបូត​ឆ្កែ​​បម្រើ​ជែល​លាង​ដៃ​ស្ថិត​ក្នុង​ដំណាក់​កាល​ប្រតិបត្តិការ​​​ជា​បឋម ហើយ​​វា​ត្រូវ​បាន​​បញ្ជា​ដោយ​​ប្រព័ន្ធ ​5G ល្បឿន​លឿន​បំផុត​។

ជាមួយ​កាយវិការ​ត្រាប់​តាម​កូន​ឆ្កែ​​ដ៏​រស់រវើក រ៉ូបូត​ K9 ដើរ​​ក្រវែល​ជុំវិញ​ផ្សារ​ទំនើប​ Central World ដ៏​ពេញ​និយម​នៅ​ក្រុង​បាងកក ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ដំណើរ ជាពិសេស​ក្មេងៗ​ដែល​​ចូល​មក​ក្បែរ​ ​ដើម្បី​យក​ទឹក​លាង​ដៃ​លើ​ខ្នង​រ៉ូបូត​ឆ្កែ។

រ៉ូបូត 5G K9 ចែកចាយជែលលាងដៃដល់ភ្ញៀវនៅផ្សារទំនើបមួយក្នុងក្រុងបាងកក / © AFP

​​រ៉ូបូត​ឆ្កែ K9 ដែល​ដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​ផ្សារ​ទំនើប​នោះ ​គឺ​ជា​រ៉ូបូត ROC ដើរ​តួនាទី​វាស់​កម្ដៅ​អតិថិជន និង​រ៉ូបូត LISA ផ្ដល់​សេវា​ណែនាំ​អតិថិជន។

ប្រភព៖ AFP

 

ប្រែសម្រួល៖ គឹមសួ

Related Articles