We TV Cambodia

នៅជប៉ុនទេសភាពស្អាតដូចឋានសួគ៌តាមរដូវនីមួយៗ

នៅជប៉ុនទេសភាពស្អាតដូចឋានសួគ៌តាមរដូវនីមួយៗ

ជប៉ុនជាប្រទេសដែលមនុស្សជាច្រើនស្រមៃចង់ទៅលេងកម្សាន្ត មិនត្រឹមតែជនជាតិខ្មែរយើងទេ។ ប្រសិនបើអ្នកធ្លាប់បានទៅលេងជប៉ុនហើយ នោះអ្នកនឹងដឹងច្បាស់ពីភាពអស្ចារ្យរបស់វា។ តែប្រសិនបើអ្នកមិនទាន់បានទៅលេងនៅឡើយ ល្មមគិតគូរទៅលេងឲ្យបានម្តងហ្នឹងគេហើយ ព្រោះថាសម័យនេះហើយ ចង់ទៅជប៉ុនមិនពិបាកដូចមុនទៀតទេ។

អ្វីដែលធ្វើឲ្យជប៉ុនក្លាយជាទីគួរឲ្យចង់ទៅលេងបំផុតនោះ គឺ ប្រទេសនេះមាន ៤រដូវ ដែលលេចចេញនូវភាពស្រស់ស្អាតប្លែកៗគ្នាតាមរដូវនីមួយៗ, ភាពទំនើបជឿនលឿន ទាំងវប្បធម៌ អរិយធម៌ និងបែបផែនរស់នៅប្លែកគេ របស់ប្រជាជនជប៉ុន ពិសេសគឺភាពខុសប្លែកគ្នាស្រឡះរវាងអ្នកទីក្រុង និងប្រជាជនរស់នៅតាមខេត្តក្នុងតំបន់នីមួយៗ។

បន្ទាប់ពីរដូវផ្កាសាគូរ៉ា ចាប់ពីខែតុលា ដល់ខែវិច្ឆិកា អាកាសធាតុនៅជប៉ុនចាប់ផ្តើម ត្រជាក់ ស្លឹកឈើក៏ចាប់ផ្តើមប្រែពណ៌ ដែលលេចចេញនូវទេសភាពបែបធម្មជាតិ ប្រៀបបាននឹងផ្ទាំងគំនូរចម្រុះពណ៌ដ៏ស្រស់បំព្រង អមដោយផ្ការីកស្គុះស្គាយ។ កាន់តែពិសេសក្នុងរដូវនេះ ភ្ញៀវទេសចរអាចភ្លក់រសជាតិប៉ោមផ្លែជប៉ុនដ៏ឆ្ងាញ់បំផុត។

ប្រែសម្រួល៖ គឹមសួ

Related Articles