We TV Cambodia

នឹកស្មានមិនដល់ទេថា គ្រាន់តែការដើរដោយជើងទទេសោះ មានប្រយោជន៏ដល់ម្លឹង!!

នឹកស្មានមិនដល់ទេថា គ្រាន់តែការដើរដោយជើងទទេសោះ មានប្រយោជន៏ដល់ម្លឹង!!

វាជាការពិតណាស់ ការដើរដោយជើងទេ អាចបណ្តោយឲ្យមានរបួស ឬបង្កឲ្យឆ្លងមេរោគផ្សេងៗ ប៉ុន្តែការដើរបែបនេះក៏ផ្តល់អត្ថប្រយោជន៍សម្រាប់រាងកាយយើងផងដែរ។

,ព្យាបាលបញ្ហាគេងមិនលក់៖ការដើរជើងទទេ នៅលើស្មៅអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ល្អ។ ហេតុអ្វី? ដោយសារតែនៅពេលអ្នកដើរជើងទទេ រាងកាយមានទំនាក់ទំនងផ្ទាល់ជាមួយនឹងផែនដី ដែលអនុញ្ញាតឲ្យប្រេកង់អេឡិចត្រូម៉ាញ៉េទិករបស់ផែនដីត្រូវបានធ្វើសមកាលកម្មជាមួយប្រេកង់របស់អេឡិចត្រូម៉ាញ៉េទិក ដែលបញ្ចេញដោយរាងកាយរបស់អ្នក។

 

,ធ្វើឲ្យឈាមរត់បានល្អ៖ ប្រព័ន្ធសរសៃប្រសាទរបស់អ្នកមានភាពស្ងប់ស្ងាត់ និងធ្វើឲ្យឈាមរត់ទៅជើងកាន់តែល្អ ជាពិសេសអ្នកដែលកំពុងតែមានបញ្ហាសរសៃឈាមវ៉ែន ឬជំងឺទឹកនោមផ្អែម។

,ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ការដើរដោយជើងទទេ ត្រូវបានគេអះអាងថា អាចជួយធ្វើឲ្យប្រសើរឡើង នូវគុណភាព និងបរិមាណនៃកោសិកាឈាម ដែលមានសារ:សំខាន់បំផុតសម្រាប់ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។

ហេតុនេះហើយ អ្នកគួរតែចំណាយពេល​ ដើរដោយជើងទទេមួយថ្ងៃឲ្យបាន ១៥នាទី ទៅ២០នាទី ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles