We TV Cambodia

និយមន័យនៃ លុយកង្វក់(លុយខុសច្បាប់) និងឧទាហរណ៍

និយមន័យនៃ លុយកង្វក់(លុយខុសច្បាប់) និងឧទាហរណ៍

ដោយ៖ពេជ្រ

រូបតំណាង ប្រភពGoogle

ការលាងលុយកខ្វក់ ឬលុយមិនស្របច្បាប់ គឺជាដំណើរការខុសច្បាប់នៃការលាក់បាំងប្រភពដើមនៃប្រាក់ដែលទទួលបាន ដោយខុសច្បាប់ ហើយឆ្លងកាត់ដំណើរការស្មុគស្មាញនៃការផ្ទេរប្រាក់តាមរយៈធនាគារ ឬប្រតិបត្តិការពាណិជ្ជកម្មផ្សេងៗ។ ជាទូទៅនៃដំណើរការនេះ គឺប្រគល់ប្រាក់ទៅឱ្យបុគ្គលមួយទៀតតាមរបៀបមិនច្បាស់លាស់ និងដោយប្រយោល។

សូមលើកជាឧទាហរណ៍មួយទាក់ទងនិងការលាងលុយកង្វក់ ឬមិនស្របច្បាប់ ដែលភាគច្រើនបញ្ហានេះកើតមាននៅប្រទេសធំៗក្នុងសកលលោក។ ឧទាហរណ៍ថា៖ អ្នកជិតខាងខ្ញុំម្នាក់មានលុយរាប់លានដុល្លាដែលបានមកដោយមិនស្របច្បាប់(មានន័យថា រកសុី ឬជួយដូរអ្វីមួយដែលមិនល្អ)។ ដើម្បីបានប្រយោជន៍ពិតប្រាកដ គាត់ត្រូវដាក់វានៅក្នុងធនាគារ ហើយការធ្វើបែបនេះមើលទៅដូចជាលុយដែលបានមកដោយស្របច្បាប់។

គាត់បានទិញសេះប្រណាំងល្អលេខមួយ ចំនួន ៥ ពាន់ដុល្លារពីអាមេរិកខាងត្បូង គាត់បានឱ្យលុយក្រោមតុ ៥មុឺនដុល្លារ  ព្រោះអ្នកលក់ចង់បានប្រាក់ដុល្លារខ្លះ ក្នុងករណីប្រាក់ប៉េសូក្នុងស្រុករបស់គាត់ស្ថិតក្នុងហានិភ័យ។

នៅថ្ងៃបន្ទាប់ សេះទាំងនោះបានឈ្នះការប្រណាំងដំបូងនៅសហរដ្ឋអាមេរិក។ ដូចនេះ ប្រាក់ដែលឈ្នះពីការប្រកួតនោះ គឺជាប្រាក់ស្របច្បាប់នៃអ្នកជិតខាងខ្ញុំមាន​ ១មុឺន ដុល្លារ។ បន្ទាប់ទៀត អ្នកជិតខាងបានលក់សេះ ដោយស្របច្បាប់សម្រាប់តម្លៃ ១០មុឺន ដុល្លារ។

ដូច្នេះ នៅក្នុងផ្លូវច្បាប់អ្នកជិតខាងរបស់ខ្ញុំបានរកប្រាក់ចំណេញស្របច្បាប់ចំនួន ៩,៥០០០ដុល្លារ លើសេះនីមួយៗ និងទទួលបានទឹកប្រាក់ឈ្នះចំនួន ១មុឺនដុល្លារ ។ ឥឡូវនេះគាត់មានលុយស្អាតស្អំចំនួន ១០មុឺន ៥ពាន់ដុល្លារនៅក្នុងធនាគារចំពោះសេះមួយក្បាល។ ហើយគាត់មានទឹកប្រាក់ចំនួន ១លាន និង១មុឺនដុល្លារ នៅក្នុងដៃរបស់គាត់៕

Related Articles